ព័ត៌មានអន្ដរជាតិ
តុលាការកំពូល អាមេរិក ពិចារណាដកលោក Trump មិនឲ្យឈរឈ្មោះជាប្រធានាធិបតី
តុលាការកំពូលរបស់សហរដ្ឋអាមេរិកនឹងពិចារណាថាតើលោក Donald Trump គួរតែត្រូវបានរារាំងមិនឲ្យឈរឈ្មោះជាប្រធានាធិបតីដែរឬក៏យ៉ាងណា ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC នៅថ្ងៃទី៨ ខែកុម្ភៈ កន្លងទៅ ។

តុលាការនឹងថ្លឹងថ្លែងថាតើរដ្ឋ Colorado អាចដកលោក Trump ចេញពីសន្លឹកឆ្នោតរបស់ខ្លួនឬក៏យ៉ាងណា បន្ទាប់ពីរកឃើញថា លោកបានចូលរួមក្នុងការបះបោរជុំវិញកុប្បកម្មនៅវិមានកាពីតូលរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ខណៈសេចក្ដីសម្រេចរបស់តុលាការក៏នឹងកំណត់ផងដែរថាតើលោក Trump នឹងត្រូបានដកចេញពីសន្លឹកឆ្នោតនៅក្នុងរដ្ឋផ្សេងទៀតដែរឬទេ ។

រហូតមកដល់ពេលនេះ ឈ្មោះរបស់លោក Trump នៅតែមាននៅលើសន្លឹកឆ្នោតរដ្ឋ Colorado ខណៈរដ្ឋ Maine បានដកលោក Trump ចេញពីសន្លឹកឆ្នោតរបស់ខ្លួនផងដែរ ដោយតុលាការកំពុងពិចារណាលើបញ្ហានេះ ។ ចំណែកតុលាការនៅក្នុងរដ្ឋ Minnesota និង Michigan ក៏បានច្រានចោលកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាលោក Trump ក្នុងសន្លឹកឆ្នោតរបស់ពួកគេ ។

បញ្ហាប្រឈមផ្នែកច្បាប់ របស់លោក Trump គឺស្ថិតនៅលើវិសោធនកម្មរដ្ឋធម្មនុញ្ញសម័យសង្រ្គាមស៊ីវិល ដែលហាមប្រាមអ្នកដែលកាន់ដំណែង ចូលរួមក្នុងចលនាការបះបោរ ខណៈដែលកាលពីមុនការហាមឃាត់នេះមិនដែលត្រូវបានប្រើប្រាស់ដើម្បីដកសិទ្ធិបេក្ខជនសម្រាប់ប្រធានាធិបតីឡើយ ។
សេចក្តីសម្រេចរបស់តុលាការកំពូលរបស់សហរដ្ឋអាមេរិកក្នុងករណីនេះត្រូវបានគេរំពឹងថានឹងបង្ហាញពីរបៀបដែលចៅក្រមភាគច្រើនបកស្រាយអំពីការផ្តល់វិសោធនកម្មលើកទី ១៤ ដែលរួមបញ្ជូលការចោទប្រកាន់ពីការបះបោរ ។ បើទោះបីជាសេចក្ដីសម្រេចដោយចៅក្រមទាំង ៩ រូបដែល ៣ រូបត្រូវបានតែងតាំងដោយលោក Trump ក៏ដោយ ក៏វានៅតែបង្ហាញពីការបែកបាក់គ្នាដែរ ។

ផ្ទុយទៅវិញ មេធាវីរបស់លោក Trump បានប្រកែកថា សេចក្តីសម្រេចរបស់រដ្ឋ Colorado បាន “ផ្តាច់សិទ្ធិអ្នកបោះឆ្នោតរាប់លាននាក់នៅក្នុងរដ្ឋ Colorado ដោយអធម្មនុញ្ញ” ហើយអាចត្រូវបានគេប្រើប្រាស់ដើម្បីបន្តផ្តាច់សិទ្ធិរាប់លាននាក់បន្ថែមទៀតនៅទូទាំងប្រទេស ។
មេធាវីរបស់អតីតប្រធានាធិបតីរូបនេះក៏បានផ្តល់ហេតុផលជាច្រើនដល់តុលាការផងដែរថា លោក Trump មិនគួរត្រូវបានដកចេញពីសន្លឹកឆ្នោត និងបានបដិសេធពីការប្រព្រឹត្តរបស់លោក Trump អំឡុងពេលមានកុប្បកម្មនៅវិមានកាពីតូលកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ថាមិនមែនេជាការបះបោរនោះទេ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


