កីឡា
ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទបានទទួលសម្ភារកីឡាតម្លៃ ២៥០,០០០ ដុល្លារ
ភ្នំពេញ ៖ ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៦កុម្ភៈ២០២១ នេះ បានទទួលសម្ភារសម្រាប់ហ្វឹកហាត់កីឡាជា ច្រើនមុខពីក្រុមហ៊ុន ORIENT NOBLE Group ។ លោកនាយឧត្តមសេនីយ៍ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធ ពលខេមរភូមិន្ទបានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និង ទទួល នេះ ។

បើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ឯកឧត្តម តែម ម៉ឺន អនុប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទនិងជាប្រធានមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ(ស្តាតចាស់)នោះថា មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទដែលជាសេនាធិការបានសហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងអប់រំយុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការរៀបចំការប្រកួតអាស៊ីអាគ្នេយ៍លើក និងបណ្តាសហព័ន្ធកីឡាជាតិបានចាត់បញ្ជូនមន្ត្រីគ្រូបង្វឹកនិងកីឡាករកីឡាការិនីទៅចូលរួមប្រកួតកីឡាកម្រិតជាតិនិងចូលរួមត្រៀមស៊ីហ្គេមលើក ទី៣២ ឆ្នាំ២០២៣។

ក្នុងការប្រកួតទាំងក្នុងទាំងក្រៅប្រទេសលទ្ធផលសរុបមេដាយទទួលបាន ពីឆ្នាំ ២០០៦ដល់ឆ្នាំ២០២០ចំនួន ១.៦៥៤ គ្រឿងរួមមានមេដាយមាស ចំនួន៥៧៦ គ្រឿង មេដាយប្រាក់ ចំនួន៥៩៧គ្រឿង មេដាយសំរិទ្ធ ចំនួន៤៨១គ្រឿង និង ខ្សែ ក្រវាត់ ចំនួន៣៧គ្រឿង។

សម្ភារកីឡាជាច្រើនប្រភេទនេះ ពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍លើក ស្ទួយវិស័យកីឡាជាតិក៏ដូចជាវិស័យកីឡាកងយោធពលខេមរភូមិន្ទឱ្យមានសន្ទុះរីក ចម្រើនធំធាត់ជាលំដាប់ដើម្បីត្រៀមចូលរួមប្រកួតកីឡាថ្នាក់ជាតិអន្តរជាតិនិងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ នៅប្រទេស វៀតណាមនិងប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

លោកនាយឧត្តមសេនីយ៍ឃឹម ប៊ុនសុងបានបញ្ជាក់ឲ្យដឹងថា ក្នុងការប្រកួតកីឡាជើងឯកជាតិឆ្នាំ២០២០ដែលទើបតែបញ្ចប់នេះ ដោយមិននិយាយពីមេដាយប្រាក់ និង សំរិទ្ធនោះ កីឡាកងយោពលខេមរភូមិន្ទបានទទួលមេដាយមាសដោយឈរនៅលំ ដាប់លេខ១ ចំនួន ៨ប្រភេទកីឡា។
កីឡាករ កីឡាការិនីដែលចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កីឡាទ្វីបអាស៊ី និង ជើងឯកពិភពលោក ក៏មានការចូលរួមពីកីឡាករ កីឡាការិនីកងយោធពលខេមរភូមិន្ទដែរ។ លោកនាយឧត្តមសេនីយ៍មានជំនឿចិត្តថា ស៊ីហ្គេមលើកទី៣នៅប្រទេសវៀតណាមឆ្នាំ២០២នេះ និង ស៊ីហ្គេមលើកទី ៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ក៏នឹងមានកីឡាករ កីឡាការិនីកង យោធពលខេមរភូមិន្ទចូលរួមដែរ៕
ដោយ ៖ វិសិទ្ធ

-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


