ព័ត៌មានជាតិ
លទ្ធផលគណៈកម្មការទី៥ព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍
ភ្នំពេញ÷ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ នៅថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ២០២១ បានទទួលជួបពិភាក្សាការងារជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។

លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានបញ្ជាក់អំពីគោលបំណងនៃជំនួបពិភាក្សានានេះ ដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ជនបរទេសមិនមែនអន្តោប្រវេសន៍ និងការគ្រប់គ្រងជនបរទេស ការផ្តល់ប័ណ្ណការងារជូនជនបរទេស និងការត្រួតពិនិត្យប័ណ្ណការងាររបស់ជនបរទេស ដែលកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុននានា និងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរប្រចាំការនៅច្រកទ្វារព្រំដែនជាមួយអាជ្ញាធរប្រចាំការនៅច្រកទ្វារព្រំដែននៃប្រទេសជិតខាង ព្រមដំណើរការនៃការតាក់តែងសេចក្តីព្រាងច្បាប់ថ្មី ស្តីពីច្បាប់អន្តោប្រវេសន៍។
ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំបានជ្រាបអំពី តួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងសមិទ្ធិផលរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងឆ្នាំ២០២០ ព្រមទាំងទិសដៅការងារអនុវត្តន៍បន្តឆ្នាំ២០២១ មានជាអាទិ៍៖ ១. ការដោះស្រាយបញ្ចប់វិបត្តិ នៃបញ្ហាជនបរទេសអន្តោប្រវេសន្ត ២. ពង្រឹងដំណើរការគ្រប់គ្រងការចេញចូលព្រះរាជាណាចក្រកម្ពុជា ៣. រៀបចំការគ្រប់គ្រង់វត្តមានជនបរទេសអន្តោប្រវេសន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៤. ត្រួតពិនិត្យ ជំរុញឱ្យជនបរទេសអន្តោប្រវេសន្ត គោរពច្បាប់ការងារ និង៥. ការដោះស្រាយបានល្អនូវបញ្ហាជនភៀសខ្លួន។

ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់បន្ថែមថា ការងារអន្តោប្រវេសន៍ គឺជាកិច្ចការដែលមានសារៈសំខាន់ក្នុងការរួមចំណែកការពារបូរភាពទឹកដី អធិបតេយ្យភាពជាតិ សន្តិសុខ សុវត្ថិភាពសង្គម និងការអភិវឌ្ឍជាតិ ហេតុនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានបន្តយកចិត្តទុកដាក់ជាប្រចាំក្នុងការចង្អុលដឹកនាំដោយផ្កោតលើបញ្ហាសំខាន់ៗមួយចំនួនដូចជា៖ រៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍ និងការកែសម្រួលបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាឱ្យបានសមស្របតាមសភាពការណ៍បច្ចុប្បន្ន ពង្រឹងបន្ថែមលើការគ្រប់គ្រងទន្នន័យអ្នកដំណើរ ទិន្នន័យមុខសញ្ញាពង្រឹងប្រសិទ្ធភាព និងលទ្ធភាពការងារគ្រប់គ្រងការស្នាក់នៅក្នុងប្រទេសឱ្យកាន់តែច្បាស់លាស់ យកចិត្តទុកដាក់ចង្អុលដឹកនាំការងារជនភៀសខ្លួនប្រកបដោយភាពបត់បែន ឆ្លាតវៃបន្តខិតខំអភិវឌ្ឍអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឱ្យកាន់តែមានសមត្ថភាពថែមទៀតក្នុងការទទួលរ៉ាប់រងតួនាទី ភារកិច្ចរបស់ខ្លួនឱ្យឆ្លើយតបតាមសំណូមពរជំនាញ។
បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍រួចមក លោកជំទាវ ទី បូរ៉ាស៊ី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដែលបានខិតខំប្រឹង ប្រែងក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន។ ព័ត៌មានទាំងអស់នេះ គឺជាមូលដ្ឋានមួយដ៏សំខាន់សម្រាប់ឱ្យគណៈកម្មការនានារបស់ព្រឹទ្ធសភា ជាពិសេសគណៈកម្មការទី៥ ដែលត្រូវចុះតាមដានការអនុវត្តច្បាប់ គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដែលជាវិស័យសមត្ថកិច្ចរបស់គណៈកម្មការទី៥ព្រឹទ្ធសភា នៅតាមបណ្តាខេត្តដែលមានច្រកទ្វារព្រំដែន៕
អត្ថបទ៖ ប៉ាល់ សុង




-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ