Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះមួយគ្រឿងបុកបង្គោលភ្លើង ហើយបន្តហោះហើរមួយម៉ោង ទើបសម្រេចចិត្តចុះ

បានផុស

នៅ

យន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានបុកជាមួយបង្គោលភ្លើងនៅលើផ្លូវរត់ រួចក៏បន្តហោះហើយរហូតដល់រយ:ពេល ៦០នាទី ទើបធ្វើការចុះចតជាបន្ទាន់ ។ ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃអាទិត្យ នៅអាកាសយានដ្ឋាន Nikola Tesla ទីក្រុង Belgrade ប្រទេស ស៊ែប៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបថតដោយ÷ Business Insider

យោងតាមសារព័ត៌មាន Tango Six បានឱ្យដឹងថា យន្តហោះខាងលើឈ្មោះ Air Serbia Embraer E195LR ជើងហោះហើរ JU324 ជាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Marathon Airlines បានធ្វើដំណើរក្នុងគោលដៅទៅកាន់ទីក្រុង Düsseldorf ប្រទេសអាល្លឺម៉ង់ ។

ខណ:ដែលកំពុងរំកិលខ្លួនលើផ្លូវអាកាសយានដ្ឋាន និងចាប់ផ្ដើមហោះឡើង យន្តហោះមួយនេះក៏បានទៅប៉ះនឹងបង្គោលភ្លើង បន្តែអាកាសយាននិកនៅតែបន្តបង្កើនល្បឿនហោះទៅលើអាកាស ក្នុងកម្ពស់ប្រហែល ៤.២៦០ ហ្វីត (១២៩៨.៤៤៨ ម៉ែត្រ) ដូចមិនមានរឿងអ្វីកើតឡើង ។

យោងតាមការដកស្រង់សម្ដីអាកាសយានិក បាននិយាយថា ពួកគេជឿជាក់ថា យន្តហោះ Embraer E195LR អាចនឹងមានសមត្ថភាពហោះហើរបានដោយមិនមានបញ្ហាបន្ទាប់ពីប៉ះទង្គិចជាមួយបង្គោលភ្លើង ប៉ុន្តែមួយម៉ោងក្រោយមកហាក់ដូចជាឮសំឡេងមិនស្រួល ក៏បានសម្រេចចិត្តត្រឡប់មកចុះចតវិញ នៅអាកាសយានដ្ឋានដដែល ។ ហើយជាលទ្ធផលគេបានរកឃើញនៅផ្នែកខាងក្រោមយន្តហោះ មានប្រហោងមួយដែលបណ្ដាលមកពីការប៉ះទង្គិចនោះ ។

ជាមួយគ្នានេះ ក្រុមហ៊ុន Air Serbia បានប្រាប់សារព័ត៌មាន TangoSix ថា គ្មាននរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេនៅក្នុងឧបទ្ទវហេតុនេះ ៕

ប្រែសម្រួលដោយ÷ ប៉ោ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម