សន្តិសុខសង្គម
សមត្ថកិច្ចអំពាវនាវឲ្យជនរងគ្រោះដែលធ្លាប់បាត់ម៉ូតូ ឬផ្លាកលេខអាចមកផ្ទៀងផ្ទាត់ក្រោយរកឃើញម៉ូតូជាង៣០គ្រឿងនៅទីតាំងទិញលក់ខុសច្បាប់
បន្ទាប់ពីបង្ក្រាបទីតាំងទិញលក់ម៉ូតូខុសច្បាប់ និងដកហូតម៉ូតូជាង៣០គ្រឿងរួមទាំងសម្ភារពាក់ព័ន្ធមួយចំនួន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងនគរបាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានអំពាវនាវឲ្យសាធារណជន ពិសេសជនរងគ្រោះដែលធ្លាប់បាត់ម៉ូតូ ឬផ្លាកលេខសូមកាន់ឯកសារមកផ្ទៀងផ្ទាត់ដើម្បីទទួលយកទៅប្រើបា្រស់វិញ។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបញ្ជាក់ថា ជនរងគ្រោះដែលធ្លាប់បាត់ម៉ូតូ ឬផ្លាកលេខ អាចកាន់ឯកសារមកផ្ទៀងផ្ទាត់នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្ថិតក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ឬទំនាក់ទំនងទៅលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលតាមរយៈលេខទូរស័ព្ទ 092 899 919។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងទិញលក់ម៉ូតូមួយកន្លែងដែលពាក់ព័ន្ធបទល្មើសទទួលផលចោរកម្ម។ ក្នុងប្រតិបត្តិការចុះបង្ក្រាននេះ បានធ្វើឡើងនៅចំណុចផ្ទះលេខ៤៩E ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌគោក រាជធានីភ្នំពេញ និងបានខាត់ខ្លួនជនសង្ស័យចំនួន២នាក់ ខណៈម្ចាស់ទីតាំងគេចខ្លួនបាត់។

បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងប្រតិបត្តិការនេះ កម្លាំងបានដកហូតម៉ូតូចំនួន៣១គ្រឿង ផ្លាកលេខម៉ូតូ ១១២សន្លឹក កាតគ្រីម៉ូតូ៧២សន្លឹក អត្តសញ្ញាណប័ណ្ណ១១ច្បាប់ សំបុត្រកំណើត០៣ច្បាប់ ធុងខ្យល់សម្រាប់កឹបស្លាកលេខ០១ និងកូនសោមួយចំនួន៕
អត្ថបទ៖ សុខុម














-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


