កីឡា
កម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះជើងឯកបាល់ទះ Tri-Nation Cup បង្កើនដល់៥ឬ៦ក្រុម
សហព័ន្ធកីឡាបាល់ទះកម្ពុជាគ្រោងរៀបចំការប្រកួតបាល់ទះពានរង្វាន់មិត្តភាព Tri Nations Cup ឆ្នាំ២០២៤ ដើម្បីក្រុមបាល់ទះជម្រើសជាតិកម្ពុជាបញ្ចេញសមត្ថភាពដើម្បីកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។
លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យដឹងថា សហព័ន្ធបានត្រៀមផែនការសកម្មភាពជាច្រើនសម្រាប់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្នុងនោះក៏មានពានរង្វាន់មិត្តភាព Tri Nation Cup ជាដើម។ ពានរង្វាន់នេះកន្លងមកមានតែ៣ប្រទេសប៉ុណ្ណោះចូលរួមប្រកួត ប៉ុន្តែនៅសហព័ន្ធបាល់ទះកម្ពុជាបង្កើនឲ្យមាន៤ ឬ៥ក្រុមចូលរួម។
តំណាងសហព័ន្ធកីឡាបាល់ទះរូបនេះបានលើកឡើងថា ៖«ពានរង្វាន់ Tri Nations Cup កន្លងមករៀបចំនៅប្រទេសម៉ាឡេស៊ី ដោយមានតែ៣ប្រទេសគឺម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជា ប៉ុន្តែឆ្នាំនេះ ខ្ញុំសុំយក Tri Nation Cup មកធ្វើនៅកម្ពុជា»។
លោកបានបន្តថា ៖«នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងគ្រោងបន្ថែមក្រុមឲ្យដល់៤ ឬ៥ ឬក៏៦ក្រុម (Four, Five or Six Nation Cup)។ ក្នុងនោះអាចមានក្រុមជម្រើសជាតិឡាវ វៀតណាម ឬហ្វីលីពីនចូលរួមដែរ»។
លោក អាំង សិរីពិសិដ្ឋ បញ្ជាក់ថា ពានរង្វាន់នេះមិនមែនជាការរៀបចំរបស់សហព័ន្ធកីឡាបាល់ទះអាស៊ាន អាស៊ី ឬពិភពលោកឡើយ ប៉ុន្តែការព្រមព្រៀងគ្នារបស់ប្រទេសនៅក្នុងតំបន់អាស៊ាន ដោយប្រទេសជាម្ចាស់ផ្ទះជាអ្នកអញ្ជើញប្រទេសផ្សេងឲ្យចូលរួមដើម្បីបង្កើនសកម្មភាពបាល់ទះ។
កាលពីឆ្នាំ២០២៣ ពានរង្វាន់ Tri Nation Cup ធ្វើពីថ្ងៃទី២៩ ខែមីនា ដល់ទី១ ខែមេសា នៅទីក្រុងកូឡាឡាំពួរ ការប្រកួតទី១ ក្រុមកម្ពុជាបានចាញ់ម៉ាឡេស៊ី (A) ដោយលទ្ធផល ៣-១, ការប្រកួតទី២កម្ពុជាបានឈ្នះសិង្ហបុរីដោយលទ្ធផល ៣-១ និងការប្រកួតទី៣បានឈ្នះម៉ាឡេស៊ី (B) ដោយលទ្ធផល ៣-០ ដើម្បីបានឡើងវគ្គផ្តាច់ព្រ័ត្រ។
ចុងបញ្ចប់ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ក្នុងពានរង្វាន់ Tri Nation Cup បន្ទាប់ពីបានចាញ់ក្រុមម្ចាស់ផ្ទះម៉ាឡេស៊ីដោយលទ្ធផល ៣-១។ នៅសិតទី១ ក្រុមកម្ពុជាបានយកឈ្នះដោយលទ្ធផល ២៥-១៩ ប៉ុន្តែនៅសិតទី២ ទី៣ និងទី៤ ម៉ាឡេស៊ីបានយកឈ្នះដោយលទ្ធផល ២៥-១៨, ២៥-២១ និង ២៥-២៣៕
អត្ថបទ៖ វីរបុត្រ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ