ព័ត៌មានជាតិ
លោក ឃួង ស្រេង ៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ឱ្យបានតឹងរុឹង
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងឈានមកដល់ហើយនៅថ្ងៃស្អែកនេះ ដើម្បីរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ល្អ នារសៀលថ្ងៃទី២៤កុម្ភៈនេះ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ,អាជ្ញាធរដែនដី រួមជាមួយមន្ត្រីរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានអញ្ជើញទៅពិនិត្យមើលដំណើរការរៀបចំការិយាល័យបោះឆ្នោតនៅ វិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតក្នុងខណ្ឌដូនពេញចំនួន២ការិយាល័យ(ភូមិភាគ១)។

លោកឃួង ស្រេង បានណែនាំឲ្យមន្ត្រីពាក់ព័ន្ធក៏ដូចអាជ្ញាធរដែនដី ត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ របៀបរៀបរយសាធារណៈឲ្យបានកាន់តែល្អប្រសើរថែមទៀត ខណៈការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥នឹងដំណើរការនៅថ្ងៃអាទិត្យទី២៥កុម្ភៈស្អែកនេះហើយ។ យើងត្រូវសម្រេចឲ្យបាននូវ ការបោះឆ្នោតមួយដែលសេរីត្រឹមត្រូវយុត្តិធម៌ គ្មានការបំភិតបំភ័យឬគំរាមកំហែងក្នុងបរិបទប្រជាធិបតេយ្យសេរីពហុបក្ស។ តាមការសង្កេតជាទូទៅក្នុងដំណាក់កាលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយក្នុងរយៈពេល១៤ថ្ងៃកន្លងទៅ គឺមានបរិយាកាសល្អពុំមានអំពើហិង្សា គំរាមកំហែង បំភិតបំភ័យកើតឡើងគួរឱ្យកត់សំគាល់នោះទេ។

ក្រៅពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ លោកឃួង ស្រេង ក៏បានណែនាំឱ្យបាញ់ទឹកលាងសំអាតបរិវេណជុំវិញការិយាល័យបោះឆ្នោតឱ្យបានស្អាតនឹងដាក់កម្លាំង យាមកាមឱ្យបានត្រឹមត្រូវ។

សូមបញ្ជាក់ថា អង្គបោះឆ្នោតដែលជាសមាជិកក្រុម ប្រឹក្សាសង្កាត់ក្នុងតំណែងដែលត្រូវបោះឆ្នោតសម្រាប់រាជធានីភ្នំពេញមានចំនួន ៩១១នាក់ ក្នុងនោះក៏មានអ្នកតំណាងរាស្ត្រចំនួន១២រូបផងដែរ៕
ដោយ ៖ ស្រីរ័ត្ន







-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


