សន្តិសុខសង្គម
ផ្ដន្ទាទោសអតីតអនុរក្សពន្ធនាគារប៉េហ្ស៊ីម្នាក់ រឿងញុះញង់ឱ្យរាស្ត្រគូសសន្លឹកឆ្នោតចោល
ភ្នំពេញ ៖ អតីតអនុរក្សពន្ធនាគារប៉េហ្ស៊ីភ្នំពេញម្នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមកាលពីព្រឹកថ្ងៃទី ២៧ខែកុម្ភៈ ឆ្នាំ២០២៤នេះសម្រេចដាក់ពននធនាគារ១៨ខែ តែអនុវត្តទណ្ឌកម្មក្នុងពន្ធនាគារតែ៨ខែប៉ុណ្ណោះ ពាក់ព័ន្ធនឹងការណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោត។
ជនជាប់ចោទរូបនេះ ឈ្មោះ លឿ មករា ភេទប្រុស អាយុ៣២ឆ្នាំ មុនពេលចាប់ខ្លួនជនជាប់ចោទជាអនុរ័ក្សពន្ធនាគារប៉េហ្ស៊ី។
លោក ចៅក្រម ហុក ពៅ ជាចៅក្រមជំនុំជំរះបានប្រកាសសម្រេចថា « ជនជាប់ចោទឈ្មោះ លឿ មករា បានប្រព្រឹត្តបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមជាតិ និងញុះញង់ឱ្យបំផ្លាញ ឬធ្វើឱ្យខូចខាតសន្លឹកឆ្នោត ប្រព្រឹត្តនៅចំណុចប្រទេសកម្ពុជា ឬ កន្លែងផ្សេងទៀតកាលពីថ្ងៃទី ១០ខែកក្កដា ឆ្នាំ២០២៣ និងពេលបន្តបន្ទាប់។ ដូច្នេះត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់១៨ខែ តែទោសនេះត្រូវអនុវត្តទណ្ឌកម្មក្នុងពន្ធនាគារត្រឹម៨ខែ ទោសសល់ពីនេះត្រូវព្យួរ និងពិន័យប្រាក់បង់ចូលថវិការដ្ឋចំនួន៥លានរៀល។ ករណីជនជាប់ចោទមិនសុខចិត្តអាចប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
សូមរំលឹកថា លោក លឿ មករា ត្រូវបានសមត្ថកិច្ចនាយកដ្ផានកណ្ដាលសន្តិសុខក្រសួងមហាផ្ទៃចាប់ខ្លួនកាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៣ ពាក់ព័ន្ធនិងករណីបង្ហោះហ្វេសបុកណែនាំអោយប្រជាពលរដ្ឋគូសបំផ្លាញចោលសន្លឹកឆ្នោតក្នុងពេលបោះឆ្នោត។
នៅថ្ងៃទី ១២ខែកក្ដដា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរសាលដំបូងរាជធានីភ្នំពេញចេញដីកាសម្រេចឃុំខ្លួនរហូតមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ទើបបើកសវនាការកាត់ទោស និងប្រកាសសាលក្រមនាព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ៕
ដោយ ៖ មករា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


