សេដ្ឋកិច្ច
៣ ឆ្នាំទៀត ឥណ្ឌា នឹងទាញទម្លាក់ អាល្លឺម៉ង់ ជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី ៣ លើលោក
ប្រទេសឥណ្ឌាបានរាយការណ៍ពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំគួរឲ្យភ្ញាក់ផ្អើលនៅចុងឆ្នាំ ២០២៣ ដែលនេះគឺជាកត្តាជំរុញដ៏សំខាន់សម្រាប់លោកនាយករដ្ឋមន្ត្រី Narendra Modi ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតសកល ហើយអ្នកវិភាគលើកឡើងថា ប្រទេសនេះនឹងក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចទី ៣ របស់ពិភពលោកនៅឆ្នាំ ២០២៧ ខណៈបច្ចុប្បន្នស្ថិតនៅលំដាប់ទី ៥ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNN នៅថ្ងៃទី០១ ខែមីនា ។
ការិយាល័យស្ថិតិរបស់ឥណ្ឌាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ៨.៤ ភាគរយក្នុងរយៈពេល ៣ ខែចុងក្រោយនៃឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំមុន ពោលគឺកើនឡើងពីកំណើន ៧.៦ ភាគរយនៅក្នុងអំឡុងខែមិថុនាដល់ខែកញ្ញា ឆ្នាំ ២០២៣ ខណៈការកើនឡើងចុងក្រោយនេះ គឺខ្ពស់ជាងអ្នកវិភាគបានរំពឹងទុកទៅទៀត ហើយល្បឿននៃកំណើននេះ គឺខ្លាំងបំផុតក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗកាលពីត្រីមាសមុន ។
ទិន្នន័យនេះនឹងជំរុញឲ្យមានសុទិដ្ឋិនិយមបន្ថែមទៀតលើសេដ្ឋកិច្ចរបស់ប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះ ។ យោងតាមរបាយការណ៍ដាច់ដោយឡែកពីគ្នាពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានឲ្យដឹងថា ចំនួនប្រជាជនឥណ្ឌាដែលមានទ្រព្យសម្បត្តិសរុបយ៉ាងហោចណាស់ ៣០ លានដុល្លារនឹងកើនឡើង ៥០ ភាគរយក្នុងរយៈពេល ៥ ឆ្នាំពោលដល់ឆ្នាំ ២០២៨ ដែលជាការកើនឡើងដ៏ធំបំផុតនៅទូទាំងពិភពលោក ។
ស្របពេលជាមួយគ្នានេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌានឹងកើនឡើង ៦.៥ ភាគរយក្នុងឆ្នាំ ២០២៤ ប៉ុន្តែរដ្ឋាភិបាលលោក Modi មានការប៉ាន់ប្រមាណខ្ពស់ជាងនេះរហូតដល់ ៧.៦ ភាគរយឯណោះ ។
ការរីកចម្រើនប្រកបដោយនិរន្តរភាពនេះ នឹងជំរុញឲ្យប្រទេសឥណ្ឌាឡើងចំណាត់ថ្នាក់នៃប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកយ៉ាងឆាប់រហ័សផងដែរ ខណៈអ្នកវិភាគនៅស្ថាប័ន Jefferies រំពឹងថា ប្រទេសនេះនឹងដណ្ដើមតំណែងអាល្លឺម៉ង់ក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចទី ៣ របស់ពិភពលោកនៅឆ្នាំ ២០២៧ ។
ជាក់ស្ដែង រដ្ឋាភិបាល Modi បានអនុម័តការវិនិយោគជាង ១៥ ពាន់លានដុល្លារសម្រាប់ការសាងសង់រោងចក្រផលិតបច្ចេកវិទ្យា semiconductor ចំនួន ៣ ដោយក្នុងនោះមានទាំងក្រុមហ៊ុន Tata Group ផងដែរ ដែលជាការបោះជំហានដ៏សំខាន់ឆ្ពោះទៅរកគោលដៅរបស់ខ្លួនក្នុងការប្រែមុខមាត់ប្រទេសឥណ្ឌាទៅជាមជ្ឈមណ្ឌលផលិតសម្ភារៈអេឡិចត្រូនិក ៕
អត្ថបទ ៖ ប៊ុន សុភាព
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ