ព័ត៌មានអន្ដរជាតិ
ថៃ ដាក់ទិសដៅអភិវឌ្ឍព្រលានយន្តហោះចំនួន ២ ទៅជាលំដាប់កំពូលលើលោក
នាយករដ្ឋមន្រ្តីថៃលោក សេដ្ឋា ថាវីស៊ីន បានប្រកាសកាលពីថ្ងៃសុក្រ ទី១ ខែមីនាថា ព្រលានយន្តហោះសុវណ្ណភូមិ នឹងក្លាយជាមជ្ឈមណ្ឌលអាកាសចរអាស៊ីលំដាប់កំពូលទី ៥០ លើពិភពលោកក្នុងរយៈពេល ១ ឆ្នាំ និងឈានទៅដល់លំដាប់កំពូលទី ២០ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តីថៃ បានប្រកាសដូចខាងលើនេះនៅឯវិមានរាជរដ្ឋាភិបាល ដែលទិសដៅនេះជាផ្នែកមួយនៃចក្ខុវិស័យរបស់រដ្ឋាភិបាលរបស់លោក ក្រោមប្រធានបទ “ពន្លឺប្រទេសថៃ” ដែលនឹងត្រូវចូលរួមអនុវត្តយ៉ាងសកម្មពីសំណាក់ភាគីពាក់ព័ន្ធរវាងផ្នែកឯកជន និងមន្រ្តីក្រោមឱវាទរបស់លោកនាយករដ្ឋមន្រ្តីទី៣០ របស់ថៃរូបនេះ។
ផែនការវិវឌ្ឍព្រលានយន្តហោះសុវណ្ណភូមិនោះ រួមមានការបញ្ចូលបន្ថែមសេវាប្រកបដោយគុណភាព ការសាងសង់អគារទំនើបសម្រាប់សម្រួលដល់អ្នកដំណើរ ផ្តល់នូវផលិតផលសំបូរបែបនៅឯព្រលាន ក៏ដូចជាសម្រួលដល់អ្នកដំណើរមិនឲ្យរង់ចាំយូរជាដើម ដែលទាំងអស់នេះរដ្ឋាភិបាលលោក សេដ្ឋា ថាវីស៊ីន កំពុងធ្វើ ប៉ុន្តែត្រូវការពេលប្រមាណ ៦ ខែទៀតដើម្បីបញ្ចប់ ។

ទន្ទឹមនឹងនេះ លោក សេដ្ឋា ក៏បានបន្ថែមទៀតថា សម្រាប់ព្រលានយន្តហោះដនមឿង នៅបាងកក ក៏នឹងត្រូវអភិវឌ្ឍបន្ថែមជាមួយគ្នាផងដែរ ដោយសង់សាលអគារបន្ថែម ការពង្រីកចំណតរថយន្តដែលអាចផ្ទុកបានប្រមាណជាង ៧ ពាន់គ្រឿង ក៏ដូចបរិក្ខារផ្សេងៗទៀតដែលអាចសម្រួលដល់ភ្ញៀវទេសចរដែលនឹងកើនឡើងពី ៣០ ទៅ ៥០ លាននាក់ជាប្រចាំឆ្នាំ។
ជាចុងក្រោយលោកនាយករដ្ឋមន្ត្រីលើកឡើងថា “អំឡុងពេល ខ្ញុំទស្សនកិច្ចនៅអឺរ៉ុបនាសប្តាហ៍ក្រោយ ខ្ញុំនឹងប្រាប់ដល់សាធារណជនពីចក្ខុវិស័យរបស់ប្រទេសថៃ។ វាជាគ្រឿងបន្ថែម ដែលត្រូវផ្សព្វផ្សាយពីអ្វីដែលយើងនឹងមាននៅឆ្នាំក្រោយ ហើយជាអ្វីដែលខ្ញុំច្បាស់ជឿជាក់ថា អ្នកទេសចរនឹងចូលចិត្ត ហើយនឹងនាំកំណើនភ្ញៀវទេសចរបន្ថែមធ្វើដំណើរមកលេងថៃ” ៕

ដោយ៖ មាន រតនា
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ


