Connect with us

ព័ត៌មានជាតិ

អភិបាលរង​ខេត្ត​ព្រះវិហារ ដឹកនាំ​ក្រុមការងារ ចុះ​ផ្សព្វផ្សាយ​សេចក្តី​ប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ​សម្រាប់ ការចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ

បានផុស

នៅ

ព្រះវិហារ ​៖ ​កាល​ពី​ពេល​ថ្មីៗ​នេះ លោក ណុប វុទ្ធី អភិបាលរង​ខេត្ត​ព្រះវិហារ និង​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ប្រកាស​សេចក្តីជូនដំណឹង​ស្តីពី កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីប្រកាស​កំណត់​តំបន់ ធ្វើការ​វិនិច្ឆ័យ​សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភូមិ ម្រេច ឃុំស្រយ៉ង់ ស្រុក​គូលែន​ខេត្តព្រះវិហារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណុប វុទ្ធី បាន​ឱ្យដឹងថា ក្រោម​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សាមី និង​ការ​ខិតខំ​ផ្ទាល់ ពី​សំណាក់ លោក គីម រិទ្ធី អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ ត្រូវ យកចិត្តទុកដាក់​ខ្លាំង​លើ​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី និង​ព​ន្លឿ​ន​ការចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ដែល​នៅ​សេសសល់​ឱ្យបាន​លឿន​ឆាប់រហ័ស ដើម្បី​ផ្ដល់​សេវា​រដ្ឋបាល​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ប្រកប ដោយ​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់​សំដៅ​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

ប្រជាពលរដ្ឋ​ចំនួន ១៤៣​គ្រួសារ ដែល​រស់នៅ​អាស្រ័យ​ផល​លើ​ផ្ទៃដី​ប្រមាណ ១,០០០ ហិកតា ស្ថិតក្នុង​ភូមិ​ម្រេច ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ ទទួលបាន​ការយកចិត្ត​ទុក ដាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​ប្រកាស​កំណត់​តំបន់ ធ្វើការ​វិនិច្ឆ័យ​សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ធ្វើ​ការចុះវាស់វែង​ដីធ្លី​ជូន​ប្រជា ពលរដ្ឋ ដែល​រស់នៅក្នុង​តំបន់​ខាងលើ ដើម្បី​ចេញ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់ ក្នុងការ​កាន់កាប់ ប្រើប្រាស់​អាស្រ័យ​ផល​។

ដើម្បី​ឱ្យ​ការវាស់វែង​ប្រព្រឹត្ត​ទៅដោយ​រលូន អាជ្ញាធរខេត្ត បាន​អំពាវ នាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ចុះ​កំណត់ និង​ដាក់​ព្រំ ឱ្យ​បាន​ច្បាស់លាស់ ជាពិសេស ត្រូវ​ត្រៀម​ឯកសារ ដែល​ពាក់ព័ន្ធ​ទៅនឹង​ការចុះវាស់វែង​ដីធ្លី ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន នេះ​ឱ្យ​បាន​ទូលំទូលាយ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ពួកគាត់​មាន​ក្បាលដី ស្ថិត​នៅ​ក្នុង តំបន់​ដែល​ត្រូវ​វាស់វែង អញ្ជើញ​មក​ចូលរួម​ឱ្យ​បាន​គ្រប់ៗ​គ្នា និង​ត្រៀម​ធ្វើការ​សហការ​ជា​មួយ​ក្រុម​ការងារ ដើម្បី​ងាយស្រួល​ក្នុង​ការចុះវាស់វែង​។

បន្ថែម​ពីនេះ​សូម​ឱ្យ​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចេះ​យោគយល់​អធ្យាស្រ័យ​រវាង គ្នា​និង​គ្នា ដែល​មាន​ព្រំដី​ជាប់​គ្នា​ដើម្បី កុំ​ឲ្យ​មាន​បញ្ហា​ក្នុង​ការ វាស់វែង ពោល​ព្រំដី​មាន​បញ្ហា​គឺ ក្រុម ការងារ​មិនអាច​វាស់វែង​ជូន​បងប្អូន​បានឡើយ​។ ជា​មួយ​នេះ​បងប្អូន​ដែល​ចូល​ទន្ទ្រាន​ដី​រដ្ឋ ខុសច្បាប់ សូម​បងប្អូន​បញ្ឈប់​ស​កម្ម​ភាព​នេះ ហើយ​វិលត្រឡប់​ទៅ​លំនៅឋាន​ដើម​របស់ខ្លួន វិញ​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម