សន្តិសុខសង្គម
មកស្គាល់អត្តសញ្ញាណអ្នកបើកបរដែលបុកមនុស្ស ប៉ើងធ្លាក់ស្ទឹង និងមានកម្រិតអាល់កុលខ្ពស់
អ្នកបើកបររថយន្តម្នាក់ ដែលមានផ្ទុកកម្រិតជាតិអាល់កុលខ្ពស់ បានបើកបររថយន្តបុក នារីវ័យក្មេងម្នាក់ យ៉ាងពេញទំហឹងនៅកណ្ដាលស្ពានឆ្លងស្ទឹងសង្កែបណ្ដាលឲ្យនារីរងគ្រោះប៉ើងធ្លាក់ទៅក្នុងស្ទឹង ហើយបានស្លាប់ភ្លាមៗយ៉ាងអាណោចអធមជាទីបំផុត។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ២០និង ៣០នាទី ត្រង់ចំណុចលើស្ពានវត្តគរស្ថិតក្នុង ក្រុមទី១ ភូមិ វត្តតាមិម ឃុំ អូរដំបង១ ស្រុកសង្កែខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើងរវាង រថយន្ត ០១គ្រឿង ម៉ាកតូយូតា ហាយឡែនឌ័រ ពណ៌ប្រាក់ ផ្លាកលេខ ភ្នំពេញ 2AL-1648 ជាមួយនឹង ម៉ូតូ០១គ្រឿង ម៉ាកហុងដាស្កូពី ពណ៌ស ផ្លាកលេខ បាត់ដំបង 1AR-8089 ក្នុងទិសដៅច្រាសគ្នា។

សម្រាប់អត្តសញ្ញាណអ្នកបើកបររថយន្តឈ្មោះ ម៉ម សូត្រា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងអ្នកបើកបរម៉ូតូ ដែលជាជនរងគ្រោះឈ្មោះ ប៊ន ច័ន្ទផាសា ភេទ ស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិ វត្តតាមិម ឃុំ អូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង (ស្លាប់នៅ និងកន្លែងកើតហេតុ) ។
ក្រោយពេលកើតហេតុកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និង កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែបានចុះពិនិត្យកន្លែងកើតហេតុ ដកហូតវត្ថុតាង ម៉ូតូចំនួន០១គ្រឿងនិង រថយន្តចំនួន០១គ្រឿង ហើយបានប្រគល់សពជូនក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី។
តាមការពិនិត្យប្លង់កើតហេតុរថយន្ត បានបើកបរពីទិសខាងកើតទៅទិសខាងលិច ច្រាសទិសនិងម៉ូតូ ពេលមកដល់ចំណុចកើតហេតុនៅលើស្ពាន រថយន្តបានរេចង្កូតចូលចំណែកស្តាំរបស់ម៉ូតូ ក៏បានបុកគ្នាតែម្តង បណ្ដាលឲ្យនារីរងគ្រោះប៉ើងធ្លាក់ទៅក្នុងស្ទឹងដោយឡែកម៉ូតូត្រូវបានរថយន្តបុកអូសទៅមុខរាប់សិបម៉ែត្រ ។

លោក ចាន់ សុធី នាយការិយាល័យចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា ភ្លាមៗនោះដែរកម្លាំងសមត្ថកិច្ចបាននាំខ្លួនអ្នកបើកបររថយន្តទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ព្រមទាំងបានធ្វើការវាស់កម្រិតអាកុលគឺមានកម្រិតខ្ពស់ដែលអាចពាក់ព័ន្ធនឹងការផ្ដន្ទាទោសព្រោះអ្នកបើកបរស្រវឹងស្ទើរតែបាត់បង់ម្ចាស់ការនិងប្រើប្រាស់ល្បឿនលឿននៅពេលយប់ទើបបង្កឲ្យរថយន្តរ៉េចង្កូតទៅខាងឆ្វេងបុកនិងម៉ូតូតែម្ដង ដោយបច្ចុប្បន្នកម្លាំងការិយាល័យរបស់លោកកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនអ្នកបើកបររូបនេះទៅកាន់តុលាការ ដើម្បីវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់៕
អត្ថបទ : សោនិយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


