កីឡា
កីឡាបញ្ចស៊ីឡាត់រៀបចំប្រកួតក្នុងជួរកងទ័ពលើកដំបូង ក្រោយបង្កើតសហព័ន្ធផ្លូវការ
កងទ័ពអង្គភាពយោធភូមិភាគទី៥រៀបចំបើកការប្រកួតក្បាច់គុនមិត្តភាពដែលមានប្រភេទ៣ប្រភេទកីឡា ជាលើកទី១ ក្រោមកិច្ចសហការជាមួយសហព័ន្ធគុនល្បុក្កតោកម្ពុជា ក្នុងនោះក៏មានកីឡាបញ្ចស៊ីឡាត់ដែលទើបត្រូវបានបង្កើតសហព័ន្ធជាថ្មីកាលពីពេលថ្មីៗកន្លងទៅ។

ការប្រកួតក្បាច់គុនខ្មែរដែលរៀបចំកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈកម្មការកីឡា យោធភូមិភាគទី៥ ជាអធិបតី។ កីឡា៣ប្រភេទដែលត្រូវបានដាក់ឲ្យប្រកួតគឺក្បាច់គុនកងយោធពលខេមរភូមិន្ទ ក្បាច់គុនល្បុក្កតោ និងក្បាច់គុនបញ្ចស៊ីឡាត់។

គោលបំណងនៃការរៀបចំប្រកួតក្បាច់គុនមិត្តភាពនេះទាំង៣ប្រភេទកីឡានេះគឺជាលើកទី១ សដើម្បីឲ្យស្របតាមចក្ខុវិស័យ របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក ក្នុងការប្រែក្លាយទស្សនវិស័យឱ្យទៅជាសកម្មភាពជាក់ស្តែង ទស្សនវិជ្ជានៃក្បាច់គុន គឺបង្រៀនឱ្យអ្នកចេះក្បាច់គុនពិតប្រាកដប្រព្រឹត្តខ្លួនជាមនុស្សប្រកបដោយវិន័យ គុណធម៌ថ្លៃថ្នូរ ប្រកបដោយថាមពល ដើម្បីជាឆ្អឹងខ្នងដ៍រឹងមំា។
ជាងនេះទៀតនោះដើម្បីធ្វើការដកបទពិសោធ បច្ចេកទេស ចលនាប្រយុទ្ធ ធ្វើសំយោគ តាមបែបវិទ្យាសាស្រ្ត ក្នុងការវិវត្តខ្លួន តាមបរិបទនៃការរីកចម្រើនវិស័យកីឡា ប្រកបដោយកាលានុវត្តភាព៕










អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


