ព័ត៌មានជាតិ
ដាក់លូរំដោះជំនន់ជន់លិចខែវស្សា នៅសាលាបឋមសិក្សា និងវិទ្យាល័យប្ញស្សីកែវ
រដ្ឋបាលខណ្ឌឫស្សីកែវកំពុងដាក់លូរំដោះទឹកចំនួន ២ ខ្សែ នៅភូមិសាស្ត្រសាលាបឋមសិក្សាប្ញស្សីកែវ និងវិទ្យាល័យប្ញស្សីកែវ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ដោយប្រេីប្រាស់គម្រោងអភិវឌ្ឍន៍ខណ្ឌឆ្នាំ ២០២៤ ដេីម្បីបញ្ជៀសការលិចលង់នៅក្នុងសាលារៀននិងលំនៅដ្ឋានប្រជាជនក្នុងតំបន់នេះ។



លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ កាលពីរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទីតាំងជាក់ស្តែង ព្រោះតែទីតាំងនេះតែងទទួលរងការជន់លិចដោយជំនន់ទឹកភ្លៀង និងការកកស្ទះប្រព័ន្ធលូ ប្រឡាយទឹកស្អុយ ជារៀងរាល់ឆ្នាំ ដែលបានបង្កផលប៉ះពាល់ដល់ការសិក្សារបស់សិស្ស និងការរស់នៅរបស់ប្រជាពលរដ្ឋជុំវិញយ៉ាងធ្ងន់ធ្ងរនារដូវវស្សា។


លោកអភិបាលខណ្ឌក្នុងឱកាសនោះ ក៏បានទទួលយកសំណូមពរនានាពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាពីគណៈគ្រប់គ្រងសាលា និងបានណែនាំអោយជំនាញចុះមកសិក្សាដាក់លូប្រអប់ ១ ខ្សែបន្ថែមទៀតដើម្បីធានាមិនឲ្យមានការលិចលង់ក្នុងមូលដ្ឋាននេះតទៅទៀតសម្រួលដល់ការស់នៅរបស់បងប្អូនប្រជាជនក្នុងតំបន់៕
អត្ថបទ៖ ស្រីរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


