Connect with us

កីឡា

វិសាខា អស់ឱកាសប្រជែងជើងឯកលីគកំពូលកម្ពុជារដូវកាលនេះ

បានផុស

នៅ

បន្ទាប់ពីការ​វិលត្រឡប់មកកាន់ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជាវិញ ក្រុមបាល់ទាត់ វិសាខា អស់ឱកាស​ប្រជែង​ជើង​ឯក​ហើយ​ ដោយសារ​មានគម្លាតពិន្ទុឆ្ងាយ​ពីក្រុមកំពូលតារាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយរងការពិន័យពីសហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ ដោយ​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល​ ហើយសម្រេចឲ្យ​ក្រុមវិសាខា​​ចាញ់ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង ៣-០ ក្នុង​ការ​ប្រកួត​សប្តាហ៍​ទី​២៤​ ​លីគ​កំពូល​កម្ពុជា គិតពីចំនួនពិន្ទុត្រឹម​សប្ដាហ៍ទី២៤​ ក្រុមព្រះខ័នរាជស្វាយរៀងឈរនៅលេខ១ មាន៦២ពិន្ទុ នាំ​មុខ២៤​ពិន្ទុ​ លើ​ក្រុម​លេខ​៣​​វិសាខា​​ដែល​​មាន៣៨ពិន្ទុ។ ការប្រកួតនៅក្នុងលីគកំពូលកម្ពុជា នៅសល់​៦សប្ដាហ៍ទៀត​នឹងបញ្ចប់ជាផ្លូវការ។ គម្លាត​ពិន្ទុ​នេះ​ ទោះបីវិសាខាឈ្នះការប្រកួតនៅសល់ទាំងអស់ ​បូកជាមួយពិន្ទុ​បច្ចុប្ប​ន្ន​សរុប​៥៤ពិន្ទុ​គឺ​នៅ​តិច​ជាងព្រះខ័ន​រាជ​​ស្វាយរៀង​ដែល​មាន​ពិន្ទុ​បច្ចុប្បន្ន​ផង ដូច្នេះ​វិសាខាបាត់បង់ឱកាស​ប្រជែង​ជើងឯក​រដូវកាលនេះ។

គិតត្រឹមសប្ដាហ៍ទី២៤ នៅសល់តែក្រុមភ្នំពេញក្រោនមួយគត់​ ដែលជាដៃគូប្រជែងជាមួយ​ក្រុមព្រះខ័នរាជស្វាយរៀង ដោយសារក្រុមទាំង២មានគម្លាតពិន្ទុខុសគ្នាតែ៧ពិន្ទុ។

ការប្រកូតជុំទី៤ (Top4) មាន​៣សប្ដាហ៍​ធ្វើការប្រកួតប្រជែង សម្រាប់ក្រុមដែលមិនបានធ្វើជាម្ចាស់ផ្ទះនៅជុំទី៣ នឹងត្រូវធ្វើជាម្ចាស់ផ្ទះ​នៅ​ជុំទី៤។ បើមិនមានការ​ប្រែប្រួល​​ទេ ការប្រកួតជុំទី៤ ចាប់​ពី​ថ្ងៃទី៤ ដល់​ថ្ងៃទី១២ ខែឧសភា ៕

៣​ប្រកួត​ចុង​ក្រោយ​របស់ វិសាខា ក្នុងជុំទី៣

  • សប្តាហ៍ទី​២៥៖ ក្រសួង​ការពារ​ជាតិ vs វិសាខា ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៤
  • សប្តាហ៍ទី​២៦៖ វិសាខា vs អង្គរថាយហ្គឺរ ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០២៤
  • សប្តាហ៍ទី​២៧៖ ព្រៃវែង vs វិសាខា ថ្ងៃ​ទី២១ ខែ​មេសា ឆ្នាំ​២០២៤

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

តើ ណាតូ អាចប្រើមាត្រា៥បានទេ បើកងទ័ពខ្លួន ត្រូវរុស្ស៊ី បាញ់នៅអ៊ុយក្រែន?

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

Sokha Hotels

ព័ត៌មានពេញនិយម