ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញសមិទ្ធផលសំខាន់ៗ ដែលក្រសួងមុខងាសាធារណៈសម្រេចបានកន្លងមក
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា ក្រសួងមុខងារសាធារណៈ សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ដូចជាការពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធអង្គភាព និងមុខងារបស់ខ្លួន ហើយបានធ្វើការកែទម្រង់ផ្ទៃក្នុងក្រសួង និងរៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ក្រសួងមុខងារសាធារណៈបានបំពេញការងារ និងសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់ដូចជាការកែលម្អការជ្រើសរើសមន្ត្រីបម្រើការងារក្នុងរដ្ឋបាលសាធារណៈ ដោយក្រសួងបានដឹកនាំ និងសម្របសម្រួលការរៀបចំអនុក្រឹត្យស្ដីពីការដាក់ឱ្យអនុវត្តនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ព្រមទាំងបានដឹកនាំរៀបចំការប្រឡងជ្រើសរើសមន្ត្រីដោយមានតម្លាភាព និងយុត្តិធម៌។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ក្រសួងមុខងារសាធារណៈ បានរៀបចំយន្តការស្ថាប័នពេញលេញ និងសមស្របដើម្បី គាំទ្រដល់ដំណើរការ នៃការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលអាណត្តិទី ៧។
ឯកឧត្តមបានបញ្ជាក់ថា ការគ្រប់គ្រងវិស័យមុខងាសាធារណៈ ត្រូវបានកែលម្អ ជាលំដាប់តាមរយៈការដាក់ចេញជាបន្តបន្ទាប់ បទដ្ឋានគតិយុត្តពាក់ព័ន្ធ រួមជាមួយនឹងការពង្រឹងការគ្រប់គ្រងមន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា ការប្រែប្រួលស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិល ការបើកផ្ដល់ប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ រាល់ ២ សប្ដាហ៍ទៅតាមប្រព័ន្ធធនាគារជាដើម។

ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបង្ហាញនូវមោទនភាពចំពោះការបោះជំហានឆ្ពោះទៅមុខ នៃវិស័យមុខងារសាធារណៈដែលជាមូលដ្ឋានក្នុងការជំរុញល្បឿន នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដោយឯកឧត្តមបញ្ជាក់ថា មិទ្ធផលកើតដោយកត្តា ៣ យ៉ាង គឺគោលនយោបាយ និងយុទ្ធសាស្ត្រដ៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចចក្ខុវិស័យ ឆ្នាំ ២០៥០ កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពសង់។
កត្ដាផ្សេងទៀត គឺកត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ និងការចូលរួមរបស់ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ៕

អត្ថបទ៖ ឡេង ដេត
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២៣ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


