ព័ត៌មានជាតិ
ឯកអគ្គរាជទូតកម្ពុជា អប់រំបញ្ហាកូវីដ-១៩ និងផ្តល់អំណោយជូនពលករខ្មែរ១៥០គ្រួសារនៅខេត្តរ៉ាក់យ៉ង
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបានដឹកនាំក្រុមការងារស្ថានទូតចុះជួបសំណេះសំណាល អប់រំពន្យល់ណែនាំផ្ទាល់ និងនាំយកអំណោយដែលជាគ្រឿងឧភោគបរិភោគចែកជូនដល់ពលករខ្មែរចំនួន១៥០គ្រួសារ (ក្នុងចំណោមពលករខ្មែរចំនួន២ម៉ឺននាក់ ដែលកំពុងរស់នៅ និងធ្វើការនៅខេត្តរ៉ាក់យ៉ង) ដែលកំពុងជួបការខ្វះខាតខ្លាំងដោយសារការរីករាលដាលជំងឺកូវីដ-១៩។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងនាល្ងាចថ្ងៃទី២១ ខែកុម្ភៈ នេះថា នៅក្នុងឱកាសនោះ ឯកអគ្គរាជទូត បានពាំនាំប្រសាសន៍ដ៏ខ្ពង់ខ្ពស់ និងការសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូ និងយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនពលករនៅថៃ។ ជាមួយគ្នានោះ ឯកអគ្គរាជទូត ក៏បានស្នើបងប្អូនពលករកុំចល័ត ឬលួចឆ្លងដែនដោយខុសច្បាប់ ដែលជាហេតុអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងក្រុមគ្រួសារផ្ទាល់ និងបង្កហានិភ័យនៃការចម្លងកូវីដ-១៩ ចូលក្នុងសហគមន៍នៅកម្ពុជាផង និងបានប្រាប់កុំឱ្យគេចវេះការធ្វើចត្តាឡីស័ក ទោះបីបងប្អូនគេចវេះ ក៏អាជ្ញាធរមូលដ្ឋានតាមរកយកទៅធ្វើចត្តាឡីស័កវិញដែរ និងទទួលរងការផាកពិន័យ ចាប់ពី១ លាន ទៅ៥ លានរៀល។

នៅក្នុងពិធីសំណេះសំណាលនោះដែរ ឯកអគ្គរាជទូត និងក្រុមការងារស្ថានទូត បានយកកំព្យូទ័រ ព្រីនទ័រ និងត្រា ដើម្បីផ្តល់សេវាបញ្ជាក់ឯកសារជូនបងប្អូននៅនឹងកន្លែងជួបសំណេះសំណាលបានចំនួន៣៣ នាក់៕
អត្ថបទ៖ កោះកែវ





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


