ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ថា ក្រសួងមុខងារសាធារណៈ បានរួមចំណែកដ៏សំខាន់ដល់កំណែទម្រង់របស់រាជរដ្ឋាភិបាល
អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងចាត់ទុកក្រសួងមុខងារសាធារណៈ ថា បានចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចការកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា៖ «ក្រសួងមុខងារសាធារណៈ ត្រូវបានទទួលស្គាល់ថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ និងការបំពេញមុខងាររបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាការគាំទ្រដល់ការកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល រួមទាំងការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជា វិស័យអប់រំ សុខាភិបាល ជាដើម»។
ស្ថិតក្នុងអាណត្តិទី៧នេះ សម្ដេចធិបតី បានគូសបញ្ជាក់ថា កិច្ចការកំណែទម្រង់រដ្ឋបាលសាធារណៈ នៅតែជាកិច្ចការអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ហើយក្រសួងមុខងារសាធារណៈ ក៏បន្តដើរតួនាទីគន្លឹះក្នុងកិច្ចការងារនេះ ដែលត្រូវបន្តផ្ដល់អាទិភាព និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតលើការងារកំណែទម្រង់។

តាមការគូសរំលេចរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ បានខិតខំប្រឹងប្រែងបំពេញការងារដែលសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់ជាច្រើនគួរជាទីកត់សម្គាល់ តាមរយៈការគាំទ្រដល់ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យមុខងារសាធារណៈ ទាំងនៅថ្នាក់ជាតិ និងទាំងនៅថ្នាក់ក្រោមជាតិ។
សម្ដេចនាយករដ្ឋមន្ត្រី ថា ក្រសួងមុខងារសាធារណៈ បានធ្វើការកែទម្រង់ប្រព័ន្ធប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល កែលម្អប្រព័ន្ធសោធននិវត្តន៍ និងការកែលម្អការផ្ដល់សេវាសាធារណៈ ក៏ដូចជាភាពជាដៃគូជាមួយអង្គភាពផ្ដល់សេវាសាធារណៈ ជាដើម៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


