ជីវិតកម្សាន្ដ
Go Yoon Jung នឹងជំនួសតំណែង Han So Hee ជាតារាបង្ហាញម៉ូដឲ្យធនាគារ NH ម្ដង
កាលពីថ្ងៃទី ០៧ ខែមេសា ធនាគារ NH Bank (Nonghyub Bank) បានបញ្ចប់កិច្ចសន្យារយៈពេល ៣ ឆ្នាំរបស់ខ្លួន ជាមួយ Han So Hee ហើយបានជ្រើសរើសតារាសម្តែង Go Yoon Jung ជាមុខមាត់ថ្មីជំនួស សម្រាប់យុទ្ធនាការរបស់ពួកគេ ដោយលើកឡើងពីរូបភាពដ៏ល្បីល្បាញ និងស្រស់ស្អាតរបស់នាង។
របាយការណ៍ពី Allkpop បានបង្ហាញថា Han So Hee ដែលជាប់ពាក់ព័ន្ធក្នុងជម្លោះស្នេហាត្រីកោណ បានជ្រើសរើសមិនបន្តកិច្ចសន្យារបស់នាងសម្រាប់ការផ្សាយពាណិជ្ជកម្មផ្នែកហិរញ្ញវត្ថុ ដោយយល់ព្រមទៅវិញទៅមក ដើម្បីឲ្យវាផុតកំណត់។

ការរំពឹងទុកបានកើតឡើងនៅក្នុងឧស្សាហកម្មដែលភ្ជាប់ការសម្រេចចិត្តរបស់ Han So Hee មិនបន្តកិច្ចសន្យា ជាមួយពាក្យចចាមអារ៉ាមជុំវិញទំនាក់ទំនងរបស់នាងនឹងតារាសម្តែង Ryu Joon Yeol ។ ទោះជាយ៉ាងណាក៏ដោយ ភ្នាក់ងាររបស់ Han So Hee គឺ 9ato Entertainment បានបញ្ជាក់ប្រាប់ Sports Kyunghyang ថា “យើងបានព្រមព្រៀងគ្នារួចហើយថានឹងមិនបន្តកុងត្រាថ្មីនៅចុងឆ្នាំមុន” ។
លើសពីនេះ Han So Hee បានបញ្ចប់កិច្ចព្រមព្រៀងយល់ព្រមរបស់នាងជាមួយនឹង ‘Chum Churum’ Soju របស់ Lotte Chilsung Beverage កាលពីដើមខែមុនរួចរាល់ទៅហើយ។ ចំណែកធនាគារ NH Bank គ្រោងនឹងដាក់បង្ហាញការផ្សាយពាណិជ្ជកម្មបោះពុម្ពដែលបង្ហាញពី Go Yoon Jung ចាប់ផ្តើមសប្តាហ៍នេះ ជាមួយនឹងផែនការសម្រាប់ការផ្សព្វផ្សាយជាបន្តបន្ទាប់នៅទូទាំងវេទិកាផ្សេងៗ រួមទាំងទូរទស្សន៍ យូធូប និងប្រព័ន្ធផ្សព្វផ្សាយសង្គម។
សូមបញ្ចាក់ដែរថា នៅក្នុងព័ត៌មានផ្សេងទៀត Go Yoon Jung ទទួលបានការទទួលស្គាល់តាមរយៈតួនាទីរបស់នាងនៅក្នុងខ្សែភាពយន្តដូចជា ‘The Hunt’ និងរឿង Disney+ ‘Moving’។ ថ្មីៗនេះនាងបានបញ្ចប់ការថតរឿងភាគរបស់ទូរទស្សន៍ tvN ‘Wise Resident Life’ ហើយកំពុងត្រៀមចាក់ផ្សាយផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាកូរ៉េ ១០រូប ត្រូវគេចាត់ថ្នាក់ថា មានទស្សនិកជនស្រឡាញ់ទូទាំងពិភពលោក
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


