ព័ត៌មានជាតិ
អ្នកនាំពាក្យ ណែនាំសិស្សពូកែ ថែសុខភាពឱ្យល្អ បរិភោគទឹក និងអាហារគ្រប់គ្រាន់ ត្រៀមចូលរួមប្រឡងខាងមុខ
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់សិស្សពូកែថែរក្សាសុខភាពឱ្យបានល្អ បរិភោគទឹក និងចំណីអាហារគ្រប់គ្រាន់ ដើម្បីចូលរួមប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស នាខែឧសភា ឆ្នាំ ២០២៤ ខាងមុខ។

លោកស្រីបានបន្តថា «ប្រឡងសិស្សពូកែទូទាំងប្រទេសនៅខែឧសភាខាងមុខនេះ វាជាឱកាសមួយសម្រាប់ប្អូនៗ ជាបេក្ខជន ក្នុងការស្គាល់សមត្ថភាពខ្លួនឯងជាងមុន និងស្គាល់ឱកាសដុសខាត់ខ្លួនឯងកាន់តែពូកែ និងកាន់តែមានបទពិសោធច្រើនជាងមុន ព្រមទាំងទទួលបានជោគជ័យក្នុងឱកាសប្រឡងសិស្សពូកែលើកនេះ ក៏ដូចជាទៅថ្ងៃអនាគត»។
លោកស្រី ឃួន វិច្ឆិកា បានលើកទឹកចិត្តសិស្សៗ ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ត្រូវសម្រួចសមត្ថភាពឱ្យកាន់តែពូកែ ថែទាំសុខភាពឱ្យបានល្អ ព្រោះថាពេលនេះអាកាសធាតុក្តៅខ្លាំង ត្រូវសម្រាក បរិភោគទឹក និងចំណីអាហារឱ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមលក្ខណៈទាំងចំណេះដឹង ស្មារតីចូលរួមក្នុងការប្រកួតប្រជែងនាពេលខាងមុខ និងជូនពរឱ្យទទួលបានជោគជ័យ។

យោងតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រឡងជ្រើសរើសសិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី ៩ និងថ្នាក់ទី ១២ នៅឆ្នាំនេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៤ នារាជធានីភ្នំពេញ ក្នុងនោះនៅថ្ងៃទី ១២ រៀបចំពិធីបើកជាផ្លូវការ និងថ្ងៃទី ១៣ ទី ១៤ និង ទី ១៥ ឧសភា ដំណើរការប្រឡង និងរសៀលថ្ងៃទី ១៦ ឧសភា ប្រារព្ធពិធីបិទ និងប្រកាសជ័យលាភីសិស្សពូកែប្រចាំឆ្នាំ ២០២៤។
សម្រាប់ឆ្នាំនេះ ក្រសួងជ្រើសរើសយកតែចំណាត់ថ្នាក់ទី ១ ដល់ទី ៥ ខណៈឆ្នាំមុនៗ ជ្រើសរើសពីចំណាត់ថ្នាក់ទី ១ ដល់លេខ ១០។ ក្នុងនោះ ចំណាត់ថ្នាក់លេខ ១ ទទួលបានថវិកា ៣ លាន ៥ សែនរៀល លេខ ២ បាន ៣ លាន ២ សែនរៀល លេខ ៣ បាន ២ លាន ៩ សែនរៀល លេខ ៤ បាន ២ លាន ៦ សែនរៀល និងលេខ ៥ បាន ២ លាន ៣ សែនរៀល។ សិស្សជ័យលាភី អាចនឹងទទួលប្រាក់រង្វាន់ និងវត្ថុផ្សេងៗ ទៀត ពីសប្បុរសជនផងដែរ។

គួរបញ្ជាក់ថា ឆ្នាំមុន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំប្រឡងជ្រើសរើសសិស្សពូកែនៅទូទាំងប្រទេស នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ នៅវិទ្យាល័យនេតយ៉ង់ នៃទីរួមខេត្តបាត់ដំបង៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន