ព័ត៌មានជាតិ
ជនរងគ្រោះស្នាក់នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ទទួលបានភាពសប្បាយរីករាយក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី
នាល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលឱកាសខ្ញុំ បានរៀបចំពិធីសង្រ្កាន្តឆ្នាំថ្មីមានជាកម្មវិធីប្រកួតកីឡាបាល់ទាត់ វាយក្អម លាក់កន្សែង របាំនេសាទ ចោលឈូង ទាញព្រ័ត្រ រាំលេងកំសាន្តចង្វាក់ប្រពៃណីខ្មែរ។

ថ្លែងក្នុងនាមថ្នាក់ដឹកនាំ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សមាជិកលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បានស្វាគមន៍និងថ្លែងពីការខិតខំប្រឹងប្រែងគណ:គ្រប់គ្រង មន្រ្តី បុគ្គលិកទាំងអស់ដែលបានពួតដៃគ្នាជួយនិងផ្តល់អនាគតថ្មីដល់ជនរងគ្រោះដោយសារគ្រឿងញៀន។
ថ្លែងក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ និងលោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណ: បានសាទរចំពោះការយកចិត្តទុកដាក់ សុខទុក្ខ ផ្តល់ក្តីសង្ឃឹមដល់យុវជនរងគ្រោះដោយសារគ្រឿងញៀនដែលកំពុងសម្រាកព្យាបាលផ្តាច់សារធាតុញៀនដើម្បីក្លាយជាប្រជាពលរដ្ឋល្អ មានប្រយោជន៍ដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ ឆន្ទះមុតស្រួចដោយបានដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាពនៅមុំទី១នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ពង្រីកការងារផ្សព្វផ្សាយអប់រំផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋបានយល់ដឹងមិនប្រើប្រាស់គ្រឿងញៀន បង្រ្កាបជនល្មើសករណីគ្រឿងញៀន ព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងសមាហរណកម្មអ្នកជាសះស្បើយទៅក្នុងសហគមន៍វិញ៕








-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


