Connect with us

សន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺ ប្រើពេល៧២ម៉ោងបំបែកសំបុកមុខសញ្ញាមេក្លោងបក្ខពួក​ទិញ-លក់​ គ្រឿងញៀន​ជិត​២គីឡូ​

បានផុស

នៅ

កម្លាំងជំនាញបើកប្រតិបត្ដិការបង្រ្កាបគ្រឿងញៀន​ ឃាត់ខ្លួនមនុស្សប្រុសស្រី៧នាក់ ជាមុខសញ្ញាមេក្លោងបក្ខពួកសម្ងំក្នុងទីតាំងសុវត្ថិភា​ពបញ្ជា​ទិញ-លក់​ គ្រឿងញៀន​ជិត​២គីឡូ​(​ ១៦​៩៧.​២​​៧​ក្រាម)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុវត្តបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដម​សេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ កម្លាំងនគរបាល​ ផែនការងារប្រឆាំងគ្រឿង​ញៀន​ ស្នងការដ្ឋាននគរបាលខេត្ដ​ និងបា​នការណែនាំពីលោកឧត្ដមសេនី​យ៍​ត្រី​ ម៉ាត់​ ធុច​ ស្នងការរង​ និងលោ​កវរសេនីយ៍ទោ​ ហ៊ាង​ ឈាង​លី​ ស្នងការរង​ទទួលដឹក​នាំការិយាល័យប្រឆាំងគ្រឿងញៀន​ បានដឹក​នាំកម្លាំងចុះសហការស្រាវជ្រាវរហូតឈា​នទៅធ្វើការ​បង្រ្កាបដកហូតបានវត្ថុតាងជា​គ្រឿងញៀនមួយចំនួនធំ ដែ​ល​ជន​សង្ស័​យជាបក្ខពួកបានបញ្ជាអោយយកមកលាក់ទុ​កដើម្បីធ្វើសកម្មភា​ព​ចែកចាយលក់បន្ដអោយទៅអ្នកផ្សេង។

ប្រតិបត្ដិការ​រយៈពេល៧២ម៉ោង​ គិតត្រឹមថៃ្ងទី១៣ ខែ​មីនា​ ឆ្នាំ​២០២៦នេះ​ កម្លាំងនគរបាល​នៃស្នងការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ​ ដោយការដឹកនាំផ្ទាល់ពីលោកវរ​សេ​នីយ៍ទោ​ ហ៊ាង​ ឈាងលី​ ស្នងការ​រ​ង​ និងបានការសម្របសម្រួលនីតិ​វិ​ធីពី​ លោក​ សុិន​ វិរៈ​ ព្រះរាជអា​ជ្ញា​ នៃអយ្យការអមសាលាដំបូងខេត្ដ​កំ​ពង់ស្ពឺ​ កម្លាំងបានបន្ដចុះឆែកឆេររក​ឃើ​ញវត្ថុតាងជាគ្រឿង​ញៀន​ និងឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធ​ ៧នាក់​ ស្រី​ ២​នាក់ ដក​ហូតវត្ថុតាងរួមមាន​៖​ ១-ម្សៅក្រាមពណ៌សថ្លា សង្ស័យជា​គ្រឿងញៀនចំនួន ១៥កញ្ចប់​(ធំ​១០​,មធ្យម២,តូច៣) ទម្ងន់ ១៦​៩៧.​២​​៧​ក្រាម, ២-សារធាតុមិនច្បាស់ ១ក​ញ្ច​ប់មធ្យម ទម្ងន់ ២,៩៣ក្រាម, ៣-ទូរស័​ព្ទ​ចំនួន ៩​គ្រឿ​ង, ៤-ម៉ូតូ ២គ្រឿ​ង, ៥-ជញ្ជី​ង​ថ្លឹងគ្រឿង​ញៀ​ន ១, ៦-ថង់វេចខ្ចប់គ្រឿងញៀន និ​ងឧបករណ៍​ស​ម្រា​ប់ប្រើប្រាស់គ្រឿ​ងញៀនមួ​យចំនួ​ន។

ក​ម្លាំងប្រតិបត្ដិការបានសហការពីកម្លាំងអធិការដ្ឋានន​គរបាលស្រុកសំរោងទង​ ឃាត់ខ្លួនមនុស្សបានជាបន្តបន្ទាប់ចំនួន៧នាក់ ឈ្មោះ ខឹម សុផា ហៅ វ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ ,​ឈ្មោះ រឿន គឹមសាន្ត ហៅ មុំ ភេ​ទប្រុស អាយុ ៣១ឆ្នាំ ,ឈ្មោះ ស៊ិប ដន ហៅ គោ ភេទប្រុស អាយុ ៣៤ឆ្នាំ, ឈ្មោះ យឿន យ៉េង ភេទស្រី អាយុ ៣៣ឆ្នាំ , ឈ្មោះ ឌឹម ឡាញ់ ភេទស្រី , ឈ្មោះ នួន សុខុន ហៅ នីន ភេទប្រុស អាយុ ៤០ឆ្នាំ, ឈ្មោះ សា រ៉ាថាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ដោយឡែកមានជនសង្ស័យម្នាក់ទៀតកំពុងរត់គេចខ្លួន។

បច្ចុប្បន្នជនសង្ស័យបក្ខពួកទាំង៧នាក់​ រួមជាមួយវត្ថុតា​ងគ្រឿ​ងញៀន​ បានបញ្ជូនមកស្នងការដ្ឋាននគរ​បា​លខេត្ដកំពង់​ស្ពឺ​ បន្ដនីតិវិធី​ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ដ​ ចាត់ការនីតិវិធីបន្ដ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម