ព័ត៌មានជាតិ
ពិធីស្រង់ព្រះនៅវត្តជ័យគិរី ហៅវត្តភ្នំហាន់ជ័យ ឆ្នាំនេះមានមនុស្សចូលរួមច្រេីន
ព្រះសង្ឃ រួមគណៈកម្មាធិការវត្តជ័យគិរី ហៅវត្តភ្នំហាន់ជ័យ ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានប្រារព្ធពិធីស្រង់ព្រះ ដោយយកថ្ងៃទី១៧ មេសាជារៀងរាល់ឆ្នាំ ដេីម្បីធ្វេីពិធីសាសនាមួយនេះ។

បេីតាមសង្ឃដិកា ព្រះសីលសំវរៈ ប៊ត តាំងឆេង ព្រះរាជាគណៈថ្នាក់ចត្វាព្រះនាគមុនី ព្រះមេគណខេត្តកំពង់ចាម បានមានសង្ឃដីកាថា ដោយសារកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វេីប្រជាពលរដ្ឋមានជីវភាពធូធារមានសិទ្ធិសេរីភាពពេញលីងដោយពុំមានការព្រួយបារម្ភអ្វីឡេីយពោលគឺពលរដ្ឋអាចធ្វេីដំណេីរកម្សាន្តសប្បាយគ្រប់ទិសទី។
ព្រះអង្គ បានបន្ថែមដីកាទៀតថា ឆ្នាំនេះ បានការសហការពីកងកម្លាំងស្នងការនគរបាលខេត្តកំពង់ចាមបានជួយឡានបាញ់ចំនួន២គ្រឿង ដោយបាញ់ទឹកអស់៥ឡាន ដេីម្បីធ្វេីពិធីស្រង់ព្រះ និងមានបង្កេីតកម្មវិធីសប្បាយៗរាំលេងកម្សាន្តដោយមានលេងល្បែងប្រជាប្រិយ៍ខ្មែរជាច្រេីនទៀតផង៕
អត្ថបទ និងរូបភាព៖ឡេក ចាន់ពេជ្រ



-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ