វប្បធម៌ ជំនឿ
ក្រសួងវប្បធម៌ រៀបចំកម្មវិធីផ្លាស់ប្ដូរវប្បធម៌ នៃសហគមន៍ទាញព្រ័ត្រ នៅសាធារណរដ្ឋកូរ៉េ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយក្រុង Dangjin សមាគមអភិរក្សល្បែងទាញព្រ័ត្រ និងអង្គការ ICHCAP នៃសាធារណរដ្ឋកូរ៉េ រៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌នៃសហគមន៍ទាញព្រ័ត្រដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រឹងយន្តការអភិរក្សល្បែងទាញព្រ័ត្រដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូកាលពីឆ្នាំ២០១៥។

កម្មវិធីនេះរៀបចំ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ដោយក្រសួងវប្បធម៌បានដឹកនាំប្រតិភូដែលជាតំណាងសហគមន៍ទាញព្រ័ត្រទៅចូលរួមកម្មវិធីទាញព្រ័ត្រនៅកូរ៉េ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៥។ ចំណែកភាគីកូរ៉េ ក៏ដឹកនាំប្រតិភូមកកម្ពុជាវិញកាលពីថ្ងៃទី១៦ដល់ថ្ងៃទី២០ ខែមេសាឆ្នាំ២០២៤វិញដែរ។

កម្មវិធីផ្លាស់ប្តូរវប្បធម៌នៅសាធារណរដ្ឋកូរ៉េគឺ ទី១ សិក្ខាសាលាអំពីស្ថានភាពល្បែងទាញព្រ័ត្របច្ចុប្បន្ន។ ទី២ គឺការលេងបង្ហាញល្បែងទាញព្រ័ត្រដោយសហគមន៍ទាញព្រ័ត្រកម្ពុជា វៀតណាម ហ្វីលីពីន និងកូរ៉េ ដែលប្រទេសទាំងបួននេះបានរួមគ្នាដាក់ល្បែងទាញព្រ័ត្រចូលក្នុងបញ្ជីយូណេស្កូ។ ទី៣ គឺកម្មវិធីទាញព្រ័ត្រប្រពៃណីកូរ៉េ។
កម្មវិធីផ្លាស់ប្តូរនៅកម្ពុជាគឺ ភាគីកូរ៉េបានទៅទស្សនាតំបន់អង្គរ ពិសេសប្រាសាទដែលមានចម្លាក់ទាញព្រ័ត្រ (ចម្លាក់កូរសមុទ្រទឹកដោះ) សិក្សាតាមសហគមន៍ទាញព្រ័ត្រ ហើយជាពិសេសបានទៅចូលរួមកម្មវិធីទាញព្រ័ត្រនៅកំពង់កុង ក្នុងស្រុកកោះធំ ខេត្តកណ្តាល។ ក្នុងឱកាសនោះ សហគមន៍ទាញព្រ័ត្រកូរ៉េបានចូលរួមទាញព្រ័ត្រជាមួយសហគមន៍ទាញព្រ័ត្រកម្ពុជា ក៏ដូចជាបង្ហាញអំពីការទាញព្រ័ត្រកូរ៉េដល់អ្នកចូលរួមកម្មវិធីផងដែរ៕



-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


