ព័ត៌មានជាតិ
កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស១,៥លាននាក់៖ សិក្ខាកាមសប្បាយចិត្តពេលបានចុះហាត់ការ
យុវជននៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ លើកឡើងថា ខ្លួនសប្បាយចិត្តនៅពេលមានឱកាសចូលហាត់ការនៅក្រុមហ៊ុនឯកជន ពីព្រោះការទទួលបានឱកាសហាត់ការជាឱកាសក្នុងការពង្រឹងសមត្ថភាពបន្ទាប់ពីបានសិក្សានៅក្នុងថ្នាក់អស់ជិត៤ខែកន្លងទៅ និងអាចចាប់យកឱកាសការងារក្លាយជាបុគ្គលិកពេញសិទ្ធិនៅក្រុមហ៊ុនឯកជននោះផ្ទាល់តែម្តងក្រោយបញ្ចប់វគ្គហាត់ការ។

យុវជន ជុំ ចំរើន សិក្ខាកាមសិក្សាផ្នែកសំណង់ ជំនាញដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានលើកឡើងថា៖«ខ្ញុំសប្បាយចិត្តណាស់ដែលបានមានឱកាសចុះហាត់ការនៅក្រុមហ៊ុន ឯកជនឈ្មោះ Lotus ដែលជាក្រុមហ៊ុនផ្នែកសំណង់ ព្រោះខ្ញុំបានរៀនជំនាញនៅក្នុងថ្នាក់ហើយ បន្ទាប់មកបានចុះអនុវត្តផ្ទាល់នៅក្រុមហ៊ុនឯកជនថែមទៀត»។
យុវជនរូបនេះបន្ថែមថា នៅវគ្គចុះហាត់ការនេះខ្លួនរំពឹងយ៉ាងមុតមាំថានឹងមានឱកាសក្នុងការបម្រើការងារជាបុគ្គលិកពេញសិទ្ធិនៅក្រុមហ៊ុនដែលកំពុងចុះហាត់ការនេះផ្ទាល់តែម្តង ពីព្រោះការហាត់ការរយៈពេល១ខែមកនេះមានភាពល្អប្រសើរ ហើយមានការចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនផ្ទាល់តែម្តង។

ដោយឡែកយុវជន សូ កក្កដា សិក្ខាកាមម្នាក់ទៀតសិក្សា ផ្នែកសំណង់ ជំនាញដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក៏បានលើកឡើងដែរថា៖«ខ្ញុំរីករាយណាស់ដែលបានរៀនជំនាញក្នុងថ្នាក់បានយ៉ាងល្អ ហើយមានឱកាសចុះហាត់ការនៅក្រុមហ៊ុនឯកជនឈ្មោះ A2Z ដែលជាក្រុមហ៊ុនផ្នែកសំណង់ ពីព្រោះវាជាឱកាសរៀនសូត្របន្ថែម ពង្រឹងសមត្ថភាព និងជាពិសេសនឹងអាចមានឱកាសធ្វើការនៅក្រុមហ៊ុនដ៏ល្អនេះផងដែរ»។
យុវជនរូបនេះបន្ថែមថា ខ្លួនបានចុះហាត់ការបានរយៈពេល១ខែហើយ បន្ទាប់ពីសិក្សាជំនាញអស់រយៈពេលជិត៤ខែនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ហើយរំពឹងថាក្រុមហ៊ុននឹងអាចជ្រើសរើសខ្លួនក្លាយជាបុគ្គលិកពេញសិទ្ធិបន្ទាប់ពីបញ្ចប់ការហាត់ការនៅទីនេះ។

ទន្ទឹមនឹងនេះសិក្ខាកាមអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះឡើង ដែលវាឱកាសសម្រាប់យុវជនក្នុងការសិក្សាជំនាញដែលមានរយៈពេលខ្លី ហើយអាចរកការងារបានធ្វើថែមទៀតផង។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យត្រូវបានដាក់ឱ្យអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានបើកបវេសនកាលវគ្គដំបូងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ សិក្ខាកាមទូទាំងប្រទេសបាននឹងកំពុងសិក្សាជំនាញនានាដែលខ្លួនពេញចិត្ត ខណៈដែលសិក្ខាកាមមួយចំនួនក៏បាននឹងកំពុងចុះហាត់ការនៅបណ្តាក្រុមហ៊ុនឯកជន ដើម្បីពង្រឹងសមត្ថភាព និងចាប់យកឱកាសការងារនៅក្រុមហ៊ុនឯកជន បន្ទាប់ពីបញ្ចប់វគ្គហាត់ការរួចផងដែរ៕




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


