ព័ត៌មានជាតិ
រដ្ឋបាលខេត្តត្រៀមក្រាលកៅស៊ូផ្លូវ១ខ្សែប្រវែងជិត១២គីឡូម៉ែត្រដែលបានខូចខាតដោយទឹកជំនន់
កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានដឹកនាំមន្ត្រីនៃមន្ទីរជំនាញពាក់ព័ន្ធរួមមាន មន្ទីរសាធារណៈការ, មន្ទីរអភិវឌ្ឍជនបទ និងមន្ទីរធនធានទឹកដើម្បីចុះពិនិត្យមើលផ្លូវលំមួយខ្សែដែលខូចខាតដោយទឹកជំនន់មានប្រវែងប្រមាណ១១,៥០០ម៉ែត្រស្មើនិង១១គីឡូម៉ែត្រកន្លះ ស្ថិតក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលបច្ចុប្បន្នកំពុងដំណើរការក្នុងការឈូសឆាយពង្រីកកែលម្អរឡើងវិញ និងមានក្រាលកៅស៊ូផង។ ដែលគម្រោងនេះរដ្ឋបាលខេត្តបានធ្វើឡើងតាមសំណើរសំណូមពររបស់ប្រជាពលរដ្ឋនៅទីនោះដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រាស្រ័យទំនាក់ទំនងគ្នា និងសម្រួលដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារផងដែរ។

ជាមួយគ្នានេះដែរលោកអភិបាលខេត្តរួមនឹងមន្ត្រីពាក់ព័ន្ធក៏បានបន្តពិនិត្យមើលស្ពានអូរព្រែកអំបិលមួយកន្លែងដែលស្ពាននេះបានតភ្ជាប់សម្រាប់២ភូមិមានភូមិបាក់រទេះ និងភូមិដូនឥន្ទស្ថិតក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំដើម្បីសាងសង់ទ្វារទឹកផងដែរសម្រាប់ការពារកុំឲ្យដំណាំស្រូវប្រមាណជិត២០០០ហិកតាជនលិចទឹកខូចខាតនារដូវវស្សាខាងមុខដោយក្នុងឱកាសនោះក៏មានពលរដ្ឋជាច្រើនបានចូលរួមផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់អាជ្ញាធរស្រុកឃុំត្រូវបន្តផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋក្នុងសហគមន៍ទាំងអស់ឲ្យចូលរួមអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់មេរោគកូវីដ១៩ និងផ្សព្វផ្សាយនូវសារជាអនុសាសន៍របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលជាមួយនឹងការផ្ទុះរីករាលដាលជំងឺកូវីដ១៩ដល់សហគមន៍ ក្នុងព្រឹត្តិការសហគមន៍២០កុម្ភៈ ដែលមិនទាន់មានការថមថយនៅឡើយ។

ជាពិសេសផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តចូលរួមទប់ស្កាត់និងការពារការរីករាលដាលនៃជំងឺកូវីដ១៩តាមរយៈការបន្តអនុវត្តវិធានការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដែលមានខ្លឹមសារដូចខាងក្រោមនេះ ៣ការពារមាន ១,ពាក់ម៉ាស់ ២,លាងដៃ៣,គម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គល។ ចំណែក៣កុំមាន ១,កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងកុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេករកកន្លែងមានខ្យល់ចេញចូល ២,កុំទៅកន្លែងមនុស្សច្រើនកុះករ៣,កុំប៉ះពាល់គ្នាកុំចាប់ដៃគ្នាកុំកៀកស្មាគ្នាកុំឱបគ្នាជាដើម។

លោកអភិបាលខេត្តក៏បានដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋផងដែរថា បើសិនជាប្រជាពលរដ្ឋដែលមានបងប្អូនកូនក្មួយបានវិលត្រឡប់មកពីប្រទេសថៃ ហើយគេចវេះមិនចូលរួមធ្វើចត្តាឡីស័កសូមរាយការណ៍ឲ្យអាជ្ញាធរឬសមត្ថកិច្ចជាបន្ទាន់។ បើមិនដូច្នោះទេពលករនោះត្រូវប្រឈមមុខច្បាប់ដោយការផាកពិន័យជាសាច់ប្រាក់ធ្ងន់ធ្ងរចាប់ពី១លានរៀលទៅ៥លានរៀលហើយអ្នកផ្សំគំនិតដឹក
ជញ្ជូនពលករគេចពីកន្លែងធ្វើចត្តាឡីស័កក៏ត្រូវផាកពិន័យពី៥លានទៅ១០លានរៀលផងដែរ៕
អត្ថបទ ៖ សៅ សារិទ្ធ




-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


