Connect with us

ព័ត៌មានជាតិ

ព្រឹទ្ធសភាអាណត្តិថ្មីនេះ មានសមាជិកជាស្ត្រី ចំនួន ១១រូប

បានផុស

នៅ

ព្រឹទ្ធសភានាពេលបច្ចុប្បន្ន ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ (២០២៤-២០២៩) មានសមាជិកព្រឹទ្ធសភា ចំនួន ៦៤រូប ក្នុងនោះក៏មានសមាជិកជាស្ត្រី ចំនួន ១១រូប ផងដែរ។ តើស្រ្តីរូបណាខ្លះដែលជាសមាជិកនៅក្នុងព្រឹទ្ធសភា អាណត្តិថ្មីនេះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិកព្រឹទ្ធសភា ជាស្ត្រីក្នុងអាណត្តិថ្មីនេះ រួមមាន លោកស្រី អ៊ុក ម៉ាលី ជាសមាជិក គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២)។ លោកស្រី កង សៅរ៍ ជាសមាជិក គណៈកម្មការផែនការវិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន (គណៈកម្មការទី៣)។ ចំណែក គណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) មាន លោកស្រី ចាន់ សុទ្ធាវី ជាប្រធាន និង លោកស្រី មុំ សណ្តាប់ ជាសមាជិក។

រីឯ លោកស្រី មាន សំអាន ជាប្រធាន គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) និង លោកស្រី ឃួន ឃុនឌី ជាសមាជិក។ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និង លោកស្រី ឯម ផលមុនី ជាសមាជិក គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ (គណៈកម្មការទី១០)។ រួមទាំងសមាជិក សមាជិកកា ព្រឹទ្ធសភានៅក្រៅគណៈកម្មការ គឺ លោកស្រី សួស សារ៉ាម លោកស្រី ម៉ាណ ណាវី និង លោកស្រី ថាក់ ឡានី។

គួរជម្រាបថា ព្រឹទ្ធសភា គឺជាស្ថាប័នកំពូលរបស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ព្រឹទ្ធសភា គឺជាស្ថាប័ននីតិប្បញ្ញត្តិ ដែលរួមចំណែកធានាឱ្យមានសុវត្ថិភាពគតិយុត្តិតាមរយៈការពិនិត្យ និងអនុម័តច្បាប់ ជាពិសេសព្រឹទ្ធសភា គឺជាចង្កូត និងជាត្រីវិស័យបង្ហាញផ្លូវនៃប្រជាធិបតេយ្យមូលដ្ឋាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម