ព័ត៌មានជាតិ
ខេត្តកណ្តាល មានអ្នកឆ្លងកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈចំនួន១៨នាក់
លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាលបានឲ្យដឹងថា ខេត្តកណ្តាលមានប្រជាពលរដ្ឋជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៩៤២នាក់ ស្រី៥០៧នាក់និងបានយកសំណាកទៅធ្វើតេស្តចំនួន៧០៩នាក់ ក្នុងនោះមាន១៨នាក់ឆ្លងជំងឺកូវីដ១៩។
លោកបានបន្តថា ក្នុងចំណោម៩៤២នាក់នោះ បានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កចំនួន១៩៨នាក់និង៦៩៧នាក់ ធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។

លោកបានបន្តទៀតថា អ្នកឆ្លងកូវីដម្នាក់នោះ នៅក្រុងតាខ្មៅក្នុងនោះមានម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរបេងភ្នំពេញនិង១៧នាក់ទៀតកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យជ័យជំនះខេត្តកណ្តាល។

ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ អាជ្ញាធរខេត្តបានចុះបិទហាងខារ៉ាអូខេយីហោឡូហ្សិក២ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២១០ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលបន្ទាប់ពីក្រសួងបានរកឃើញបុរសម្នាក់ឈ្មោះ គង់ ចាន់ឌី អាយុ៣៩ឆ្នាំ បម្រើការងារនៅក្នុងក្លឹបN8 មានផ្ទុកជម្ងឺកូវីដ១៩ ហើយបុរសរូបនេះមានប្រពន្ធ បម្រើការងារក្នុងហាងផឹកស៊ី និងខារ៉ាអូខេ យីហោឡូហ្ស៊ិក២។
ចំណែករដ្ឋបាលខេត្តកណ្តាលក៏បានចេញសេចក្ដីជូនដំណឹងទៅរដ្ឋបាលក្រុងតាខ្មៅឲ្យផ្អាករាល់អាជីវកម្មសេវាកម្សាន្តខារ៉ាអូខេ រង្គសាល មានមូលដ្ឋានក្នុងក្រុងតាខ្មៅទាំងអស់ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។
គួរបញ្ជាក់ថា គួរបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី២៤កុម្ភៈនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៦៣៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន៤៧៦នាក់និងអ្នកកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យចំនួន១៤២នាក់ ក្នុងនោះមានអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈចំនួន១៣៧នាក់ផងដែរ៕
ដោយ ៖ សំអឿន

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


