Connect with us

សេដ្ឋកិច្ច

​កម្ពុជាអនុម័តគម្រោងថ្មី ១៤ ទៀត ​ជាមួយ​ទុន​វិនិយោគ ​៤៨០ លានដុល្លារ​

បានផុស

នៅ

​សម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជានៅល្ងាចថ្ងៃទី ០៨ ​ខែឧសភា ឆ្នាំ ២០២៤ ​បាន​ចុះហត្ថលេខាអនុម័ត​លើគម្រោងវិនិយោគថ្មីចំនួន ១៤ បន្ថែមទៀត ជាមួយទុនវិនិយោគប្រមាណ ៤៨០ លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្តេចធិបតីបានបញ្ជាក់នៅក្នុងពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគម សហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គីនៅល្ងាចថ្ងៃទី ០៨ ខែឧសភាថា គម្រោងវិនិយោគទាំងនេះ គឺជាសមិទ្ធផល​នៃការខិត​ខំរបស់រាជរដ្ឋាភិ​បាល និងវិស័យឯកជន ក្នុងរួមគ្នាទាក់ទាញអ្នកវិនិយោគមកកម្ពុជា ដែលសម្តេច​តែងតែប្រើពាក្យ​ថា ដើរទាក់ម៉ូយ។

សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ​កាតព្វកិច្ចរបស់រាជរដ្ឋាភិបាល គឺធានាការពារសន្តិភាព រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គាំទ្រប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ លើកទឹកចិត្តវិស័យឯកជន និងវិនិយោគទៅលើធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

សម្ដេចបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់ទិសដៅរក្សាសន្តិភាព និងបន្តរក្សាម៉ាក្រូសេដ្ឋកិច្ច និងបានលើកទឹកចិត្តវិស័យឯកជន ដោយធ្វើកំណែទម្រង់ជាប្រចាំលើការវិនិយោគ។

​យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងរយៈពេល ​៤ ខែឆ្នាំ ២០២៤ ​ចាប់ពីខែមករា ​ដល់ខែមេសា ​រាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត​លើគម្រោងវិនិយោគថ្មី និងគម្រោង​ពង្រីកផលិតកម្មសរុបចំនួន១២៨ ដែលមានទុន​វិនិយោគសរុប​ជាង ២,៥ពាន់លានដុល្លារ ​អាចបង្កើតការងារបានជាង ១៣ ម៉ឺនកន្លែង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម