ព័ត៌មានជាតិ
សមាគមយុវជនខ្មែរមហានគរ គាំទ្រការបង្កើតច្បាប់ដាក់ទោសជនណាថា “កម្ពុជាគ្មានរបបប្រល័យពូជសាសន៍”
សមាគមយុវជនខ្មែរមហានគរ បានគាំទ្រយ៉ាងពេញទំហឹងចំពោះការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីបង្កើតច្បាប់ដាក់ទោសជនណាថា “កម្ពុជាគ្មានរបបប្រល័យពូជសាសន៍” ដែលសម្ដេចបានស្នើឡើង នៅក្នុងពិធីបិទសន្និសីទស្តីពី “អនាគតប្រទេសកម្ពុជាដែលគ្មានអំពើប្រល័យពូជសាសន៍” កាលពីព្រឹកថ្ងៃទី ២២ ឧសភា ឆ្នាំ ២០២៤។

នេះបើតាមការចេញសេចក្ដីថ្លែងការរបស់ សមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល នៅថ្ងៃនេះថា សមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ស្នើឱ្យបង្កើតច្បាប់ដាក់ទោសជនណានិយាយថា «កម្ពុជាគ្មានអំពើប្រល័យពូជសាសន៍»! កម្ពុជាមុននឹងមានថ្ងៃនេះបានរងគ្រោះព្រោះរបបខ្មៅងងឹងស្ទើបាត់បង់ប្រទេស។ ទម្រាំមានសន្តិភាព និងការអភិវឌ្ឍន៍ មិនមែនជារឿងងាយ និងចៃដន្យឡើយ ដូច្នេះប្រជាជនកម្ពុជាគ្រប់ៗរូប បានចងចាំមិនអាចបំភ្លេចបាន ចំពោះសោកនាកម្មនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបវាលពិឃាតប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ប្រវត្តិសាស្រ្តមិនអាចក្រឡៃមិនបំភ្លេចបាននោះទេ ជនរងគ្រោះជាង៣លាននាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍នេះ។
លើសពីនេះ សមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសមាគមសង្គមស៊ីវិលបានបន្តថា ប្រជាជនកម្ពុជារួមនឹងពិភពលោកបានដឹងយ៉ាងច្បាស់ អំពីកត្តាសុខសន្តិភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន គឺកម្ពុជាបានឆ្លងកាត់ការឈឺចាប់ ជូរចត់ឥតល្ហែស្ទើតែបាត់បង់ប្រទេសជាតិ។ ប៉ុន្តែជាអកុលមានជនឆ្លៀតឱកាស ឬអ្នកនយោបាយជ្រុលនិយម តែងតែសាបព្រោះនូវមនោគមវិជ្ជាខ្មៅកខ្វក់ បណ្តុះមនសិការទុច្ចរិចកេងចំណេញនយោបាយ បំភ្លៃប្រវត្ថិ-សាស្រ្ដ ដើម្បីតែបំពេញមហិច្ឆិតារបស់ពួកគេ។ ក្នុងឱកាសប្រសាសន៍ដ៏ខ្ពស់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យបង្កើតច្បាប់ផ្តន្ទាទោសអ្នកនិយាយថា «កម្ពុជាគ្មានរបបប្រល័យពូជសាសន៍»! បណ្តុំអង្គការសមាគមសង្គមស៊ីវិលរួមទាំងយុវជន ប្រជាជនខ្មែរ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងឲ្យអ្នកច្បាប់នៅក្នុងប្រទេសកម្ពុជារៀបចំបង្កើតច្បាប់នេះ ដើម្បីដាក់ទោសចំពោះជនណាដែលចង់បំភ្លៃប្រវត្តិសាស្រ្ដ។ ក្នុងនាមជាយុវជនជំនាន់ក្រោយពិតជាមិនអាចបំភ្លេចបានទេនូវការលះបង់របស់ឥស្សរជនខ្មែរជាច្រើនដែលបានពលីជីវិត ប្តូរយកសន្តិភាព ការពារប្រទេសជាតិ និងប្រជាជន ជាពិសេសគុណូបការៈដ៏ថ្លៃថ្លា និងការលះបង់មហាធំធេងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានយកសាច់ស្រស់ ឈាមស្រស់ ប្តូរយកសន្តិភាព ការអភិវឌ្ឍ ឯកភាពជាតិពេញលេញ សម្រាប់ប្រជាជាតិទាំងមូល។

គួរបញ្ជាក់ថា ការស្នើរបស់សម្ដេចនេះ គឺនៅក្នុងពិធីបិទសន្និសីទស្តីពី “អនាគតប្រទេសកម្ពុជាដែលគ្មានអំពើប្រល័យពូជសាសន៍” ដែលត្រូវបានផ្សព្វផ្សាយជាសកលអំពីដំណើរការនៃសាលាក្តីខ្មែរក្រហមអស់រយៈពេល ១៦ឆ្នាំ ព្រមទាំងភារកិច្ច និង សកម្មភាពការងារសំខាន់ៗ ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលបានអនុវត្តក្រោយដំណើរការនៃសវនាការសាលាក្តី នៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក៕




-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


