ព័ត៌មានអន្ដរជាតិ
ចារកម្មអាមេរិក ព្រមានថា កូរ៉េខាងជើង នឹងបង្កើតព្រឹត្តិការណ៍យោធាដ៏ភ្ញាក់ផ្អើលមួយ នៅខែតុលា
មន្ត្រីចារកម្មអាមេរិកមួយរូបដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទៅ NBC News កាលពីថ្ងៃសុក្រទី២៤ខែឧសភាថា នៅខែតុលាខាងមុខនេះ ប្រទេសកូរ៉េខាងជើង នឹងបង្កើតឲ្យមានព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលមួយ ពោលគឺមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក។
មន្ត្រីខាងលើអះអាងថា លោក គីម ជុងអ៊ុន ទំនងជាធ្វើរឿងបង្កហេតុខាងយោធា ប៉ុន្តែមិនបញ្ជាក់ឡើយថាតើ ព្រឹត្តិការណ៍នោះនឹងមានទំហំធំកម្រិតណា។
ការព្រមាននេះកើតឡើង ចំពេលដែលកូរ៉េខាងជើង កំពុងរឹតចំណងមិត្តភាព កាន់តែស្អិតរមួតជាមួយរុស្ស៊ី ហើយលោកវ្ល៉ាឌីមៀរ ពូទីន ក៏ត្រៀមធ្វើដំណើរទស្សនកិច្ចទីក្រុងព្យុងយ៉ាង ផងដែរ។
យោងតាមមន្ត្រីចារកម្មអាមេរិក, លោក គីម ជុងអ៊ុន អាចចាប់ផ្តើមព្រឹត្តិការណ៍យោធាគ្រប់បែបយ៉ាង ជាពិសេសវានឹងកើតឡើងកៀកការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក តែម្តង។
ក្រៅពីនេះ មានកង្វល់ផ្សេងទៀតដែលមន្ត្រីចារកម្មអាមេរិកលើកឡើង ដូចជា រុស្ស៊ីកំពុងផ្តល់បច្ចេកវិទ្យានុយក្លេអ៊ែរដល់កូរ៉េខាងជើង ក៏ដូចជាជួយដល់ការកែលម្អបច្ចេកវិទ្យាមីស៊ីលផ្លោង ហើយជាការដោះដូរ ទីក្រុងព្យុងយ៉ាង ក៏ប្រហែលជាកំពុងផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី ដើម្បីជួយជ្រោមជ្រែងសង្រ្គាម នៅអ៊ុយក្រែន ទៀតផង។
ក្តីបារម្ភមួយទៀតនោះគឺថា រុស្ស៊ីអាចជួយកូរ៉េខាងជើង បង្កើតនាវាមុជទឹក ដែលអាចបាញ់មីស៊ីលនុយក្លេអ៊ែរ ហើយបើទីក្រុងព្យុងយ៉ាង សម្រេចបានជោគជ័យមែន, សម្ព័ន្ធមិត្តរបស់អាមេរិកដូចជាជប៉ុន និងប្រទេសដទៃទៀត នៅទូទាំងតំបន់ ច្បាស់ជាជួបហានិភ័យជាក់ជាមិនខានឡើយ។
តាមពិតទៅ រដ្ឋបាលលោក ចូ បៃដិន តែងព្យាករណ៍ច្បាស់ៗអំពីស្ថានភាពនាពេលខាងមុខ ជាក់ស្តែងមន្ត្រីទីក្រុងវ៉ាស៊ីនតោន ក៏ធ្លាប់បង្ហាញក្តីកង្វល់ផងដែរពេលលោក ពូទីន ទៅប្រទេសចិនកាលពីឆ្នាំ២០២២ ស្រាប់តែប៉ុន្មានថ្ងៃក្រោយមក រុស្ស៊ី ក៏បានដាក់ទ័ពចូលទៅ អ៊ុយក្រែន តែម្តង។
ម្យ៉ាងទៀត ក្នុងឆ្នាំ២០១៦ មន្ត្រីអាមេរិក ក៏ចោទរុស្ស៊ីផងដែរ ថាបានជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ហើយជាលទ្ធផល រដ្ឋអាជ្ញាពិសេស Robert Mueller បានចោទប្រកាន់បុគ្គល៣៤រូប រួមទាំងជនជាតិរុស្ស៊ីម្នាក់ដែលមានទំនាក់ទំនងជាមួយវិមានក្រឹមឡាំងផងដែរ ក្រោយការស៊ើបអង្កេតរយៈពេល២ឆ្នាំ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូរ៉េខាងត្បូង ដាក់ទណ្ឌកម្មក្រុងព្យុងយ៉ាង និងនាវារុស្ស៊ី២គ្រឿង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


