ព័ត៌មានជាតិ
ក្រសួងអប់រំ អភិវឌ្ឍស្តង់ដាសាលាគរុកោសល្យគំរូ ដើម្បីវាយតម្លៃលើគុណភាព បណ្តុះបណ្តាលគ្រូ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្តីពី ស្តង់ដាសាលាគរុកោសល្យគំរូ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងអង្គភាពពាក់ព័ន្ធក្រោមឱវាទ នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នេះ។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ លេខាធិការដ្ឋាន នៃគណៈកម្មការអភិវឌ្ឍន៍ធនធានគ្រូបង្រៀន វិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ វិទ្យាស្ថានគរុកោសល្យបាត់ដំបង និងមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានចូលរួមក្នុងការអភិវឌ្ឍស្តង់ដាសាលាគរុកោសល្យគំរូ នេះ ដើម្បីវាយតម្លៃលើគុណភាព និងប្រសិទ្ធភាព នៃការបណ្តុះបណ្តាលគ្រូបង្រៀន និងធានាបាននូវនិរន្តរភាព នៃដំណើរការគ្រឹះស្ថាន ស្របតាមស្តង់ដាចំនួន៥។

ស្ដង់ដាទាំង៥ នោះរួមមាន៖ ១. លទ្ធផលបណ្តុះបណ្តាល ២. ធនធានបណ្តុះបណ្តាល ៣. កិច្ចសហប្រតិបត្តិការ ៤. អភិបាលកិច្ចល្អ និង ៥. ការស្រាវជ្រាវ និងនវានុវត្តន៍។
បន្ទាប់ពីបានផ្លាស់ប្តូរមតិយោបល់ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា ស្តង់ដាសាលាគរុកោសល្យគំរូនេះ នឹងជួយដល់សាលាគរុកោសល្យទាំងអស់ក្នុងប្រទេសកម្ពុជាដើម្បីកំណត់ទិសដៅ និងរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍគ្រឹះស្ថានរបស់ខ្លួនឱ្យបានឆាប់រហ័ស ឆ្លើយតបនឹងគោលនយោបាយកំណែទម្រង់អាទិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

កិច្ចប្រជុំពិភាក្សាលើស្តង់ដាសាលាគរុកោសល្យគំរូនេះ មានគោលបំណងពង្រឹងស្វ័យគ្រប់គ្រងសាលាគរុកោល្យ និងផ្តល់ការបណ្តុះបណ្តាលគ្រូបង្រៀនប្រកបដោយគុណភាព សមធម៌ បរិយាបន្ន ប្រសិទ្ធភាព និងចីរភាព ដោយផ្តល់ឱ្យគរុសិស្ស គរុនិស្សិត ទទួលបាននូវបំណិនវិជ្ជាជីវៈជាគ្រូបង្រៀនពេញលេញ មុន និងក្រោយពេលចេញទៅបម្រើការងារជាគ្រូបង្រៀននៅតាមសាលារៀនគោលដៅ ដែលគោលដៅ នៃស្តង់ដាសាលាគរុកោសល្យគំរូមានដូចជា៖

⁃ ផ្តល់ជាផែនទីបង្ហាញផ្លូវក្នុងការអភិវឌ្ឍសាលាគរុកោសល្យឱ្យមានលក្ខណៈទំនើប និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបណ្តុះបណ្តាលគរុសិស្ស គរុនិស្សិតប្រកបដោយគុណភាពខ្ពស់
⁃ បង្កើនប្រសិទ្ធភាព និងគុណភាព នៃការបណ្តុះបណ្តាល និងវិក្រឹតការគ្រូបង្រៀនឱ្យឆ្លើយតបនឹងបរិវត្តកម្មការអប់រំ ដែលដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា
⁃ ជាខ្នាតសម្រាប់វាស់វែងពីកម្រិតគុណភាព និងប្រសិទ្ធភាព នៃការបណ្តុះបណ្តាលគ្រូបង្រៀន និងធានាបាននូវនិរន្តរភាព នៃដំណើរការគ្រឹះស្ថាន។
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


