សេចក្ដីជូនដំណឹង
ក្រុមហ៊ុន Vietjet ទទួលបានពានរង្វាន់ជា “ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនតម្លៃសំបុត្រទាបល្អបំផុត” និង”សេវាបដិសណ្ឋារកិច្ចលើយន្តហោះដែលមានតម្លៃទាបបំផុត” ឆ្នាំ2024
ភ្នំពេញ – ក្រុមហ៊ុន Vietjet ត្រូវបានគេដាក់ឈ្មោះថាជា “ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃសំបុត្រទាបបំផុត” និង “សេវាបដិសណ្ឋារកិច្ចលើយន្តហោះដែលមានតម្លៃទាបបំផុត” សម្រាប់ឆ្នាំ2024 ដោយគេហទំព័រ AirlineRatings.com ដែលជាក្រុមហ៊ុនវាយតម្លៃសុវត្ថិភាព និងផលិតផលអាកាសចរណ៍ដ៏ល្បីល្បាញរបស់ពិភពលោក។

ភ្ញៀវធ្វើដំណើរតាមផ្លូវពីសៀមរាបទៅហាណូយ និងភ្ញៀវជាច្រើនទៀតដែលធ្វើដំណើរទៅវៀតណាម និងប្រទេសជាច្រើនទៀត ឥឡូវនេះ អ្នកធ្វើដំណើរជាមួយក្រុមហ៊ុនអាកាសចរណ៍តម្លៃសំបុត្រទាបបំផុត ដែលទទួលបានពានរង្វាន់ថា ជា ក្រុមហ៊ុនអាកាសចរណ៍តម្លៃសំបុត្រទាបល្អបំផុត និង ក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាបដិសណ្ឋារកិច្ចលើយន្តហោះដែលមានតម្លៃទាបបំផុត។
AirlineRatings បានផ្តល់កិត្តិយស និងទទួលស្គាល់ក្រុមហ៊ុនអាកាសចរណ៍ Vietjet តាមរយៈការផ្តល់ពានរង្វាន់អន្តរជាតិធំៗជាច្រើនឆ្នាំ ថាជាក្រុមហ៊ុនដែលផ្តល់ជូនអតិថិជននូវតម្លៃសំបុត្រទាប មានភាពច្នៃប្រឌិត សេវាកម្មសម្បូរបែបចម្រុះច្រើនមុខ និងមានការផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃជាច្រើនដ៏អស្ចារ្យ។ Vietjet បន្តពង្រីកជើងហោះហើរ A330s និង A321s និងពង្រីកបណ្តាញហោះហើររបស់ខ្លួន ធ្វើឱ្យការធ្វើដំណើរតាមផ្លូវអាកាស កាន់តែងាយស្រួលសម្រាប់អ្នកធ្វើដំណើរទាំងអស់។ Vietjet ក៏ត្រូវបានទទួលស្គាល់ផងដែរថា ជាក្រុមហ៊ុននាំមុខគេក្នុងការផ្តល់ជូនផលិតផលល្អៗ និងសេវាដែលមានតម្លៃសំបុត្រទាប អមដោយការផ្តល់នូវបទពិសោធន៍ធ្វើដំណើរដ៏អស្ចារ្យដល់អតិថិជនរបស់ខ្លួន។

និពន្ធនាយកក្រុមហ៊ុន Airlineratings.com លោក Geoffrey Thomas បានមានប្រសាសន៍ថា “Vietjet មានភាពវៃឆ្លាតបំផុតក្នុងទីផ្សាររបស់ខ្លួន និងមានតម្លៃសំបុត្រធ្វើដំណើរទាបសមរម្យ ដែលនៅពីក្រោយភាពអស្ចារ្យនេះគឺជាផែនការអាជីវកម្មដ៏ឆ្លាតវៃ និងការផ្តល់ជូននូវតម្លៃសំបុត្រ ដែលមានតម្លៃទាបសមរម្យដល់អ្នកធ្វើដំណើររាប់លាននាក់។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet មានយន្តហោះ Airbus ដ៏ទំនើបៗជាច្រើន ដែលឥឡូវនេះកំពុងបម្រើការដឹកភ្ញៀវធ្វើដំណើរបានយ៉ាងល្អបំផុត។ ភាពជោគជ័យរបស់ Vietjet បានក្លាយជាផ្នែកមួយដ៏សំខាន់ ជំរុញឱ្យសេដ្ឋកិច្ចរបស់វៀតណាមបរីកចម្រើនតាមរយៈវិស័យទេសចរណ៍ផងដែរ។ គុណតម្លៃរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet មិនអាចវាស់បានត្រឹមតែចំនួនអ្នកដំណើរប៉ុណ្ណោះ។ នេះជាដំណឹងល្អសម្រាប់សាធារណជន និងភ្ញៀវទេសចរក្នុងតំបន់»។
ក្រុមហ៊ុន Vietjet ពិតជាមានមោទកភាពចំពោះការតភ្ជាប់ជើងហោះហើរដឹកអ្នកដំណើរដ៏រីករាយ និងផ្តល់ជូនតម្លៃសំបុត្រសមរម្យ អមដោយកងនាវាអាកាសចរណ៍ដ៏ទំនើប និងមិនប៉ះពាល់ដល់បរិស្ថាន ផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះដោយបុគ្គលិកកាប៊ីនដែលមានជំនាញ និងវិជ្ជាជីវៈ។ អ្នកដំណើរអាចភ្លក់រសជាតិម្ហូបអាហារវៀតណាម និងម្ហូបអន្តរជាតិជាច្រើនមុខ រួមទាំងអាហារពិសេសៗ ដូចជា ហ្វឺ បាញ់ មី កាហ្វេវៀតណាម និងម្ហូបអាហារជាច្រើនមុខទៀត ហើយភ្ញៀវក៏អាចទិញទំនិញមិនជាប់ពន្ធនៅលើយន្តហោះផងដែរ។

ក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃរវាងទីក្រុងសៀមរាប ក្នុងប្រទេសកម្ពុជា និងរដ្ឋធានីហាណូយរបស់វៀតណាម ដោយចំណាយពេលហោះហើរត្រឹមតែ 1 ម៉ោង និង 40 នាទីក្នុងមួយជើង។ Vietjet បានបន្ថែមផ្លូវសៀមរាប-ហាណូយ ទៅកាន់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍កាលពីចុងឆ្នាំមុន។
ក្រុមហ៊ុន AirlineRatings ក៏បានវាយតម្លៃក្រុមហ៊ុន Vietjet ហើយផ្តល់ជូនកម្រិតផ្កាយប្រាំពីរ ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតជាក្រុមហ៊ុនអាកាសចរណណ៍ដែលមានសុវត្ថិភាពបំផុតរបស់ពិភពលោកទាំង 10 និងសុវត្ថិភាពបំផុតអស់រយៈពេលជាច្រើនឆ្នាំ។ Vietjet ក៏ត្រូវបានបោះឆ្នោតជា “ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់ជូនអតិថិជននូវតម្លៃសំបុត្រប្រចាំឆ្នាំ” ក្នុងឆ្នាំ 2022 ដោយក្រុមហ៊ុន AirlineRatings ផងដែរ។
ពានរង្វាន់ AirlineRatings “Airline Excellence Awards” ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ 2013 ដោយវាយតម្លៃពីសុវត្ថិភាព និងគុណភាពសេវាកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ជាង 385 នៅទូទាំងពិភពលោក ដើម្បីផ្តល់កិត្តិយសដល់ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតលើប្រភេទសំខាន់ៗជាច្រើននៅក្នុងឧស្សាហកម្មនេះ។ ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេផ្សេងទៀត ដែលត្រូវបានទទួលស្គាល់នៅឆ្នាំនេះ រួមមាន Qatar Airways, Emirates, Etihad Airways និង Air New Zealand ជាដើម។

សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថា ជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


