សេចក្ដីជូនដំណឹង
ក្រុមហ៊ុន Vietjet លក់សំបុត្របញ្ចុះតម្លៃពិសេសនាឱកាសនៃពិធិបុណ្យពាក់កណ្តាលសរទរដូវជាមួយនឹងតម្លៃសំបុត្រចាប់ពីត្រឹមតែ $0 ប៉ុណ្ណោះ
** ការផ្តល់ជូននេះសម្រាប់អ្នកដំណើរពីប្រទេសកម្ពុជា ធ្វើដំណើរពីសៀមរាប-ហាណូយ និងតំបន់ជាច្រើនទៀត!
(ភ្នំពេញ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥) – ក្រុមហ៊ុន Vietjet កំពុងប្រារព្ធពិធីបុណ្យពាក់កណ្តាលសរទរដូវជាមួយនឹងការបញ្ចុះតម្លៃសំបុត្រអេកូរាប់រយរាប់ពាន់សំបុត្រ ដែលមានតម្លែចាប់ពីត្រឹមតែ USD0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) នៅទូទាំងផ្លូវហោះហើរក្នុងស្រុករបស់ប្រទេសវៀតណាម និងអន្តរជាតិ។ ការផ្តល់ជូនដ៏ពិសេសនេះ ចាប់ផ្តើមពីម៉ោង ០:០០ ថ្ងៃទី ២៤ ខែកញ្ញា ដល់ម៉ោង ២៣:០០ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥(GMT+7) សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ (*)។ សំបុត្រអាចរកបានតាមរយៈគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air ។

អ្នកដំណើរពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីប្រូម៉ូសិនពិសេសរបស់ក្រុមហ៊ុន Vietjet ដើម្បីស្វែងយល់ពីវប្បធម៌ដ៏រស់រវើករបស់វៀតណាម ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងហាណូយ ក៏ដូចជាការតភ្ជាប់ទំនាក់ទំនងយ៉ាងរលូនពីរដ្ឋធានីវៀតណាមទៅកាន់គោលដៅពេញនិយមនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។ Vietjet ផ្តល់ជូននូវសេវាដឹកអ្នកដំណើរជាមួយយន្តហោះទំនើប សុវត្ថិភាព តម្លៃប្រកួតប្រជែង និងសេវាកម្មពិសេស ដែលធានាបាននូវបទពិសោធន៍ធ្វើដំណើរប្រកបដោយភាពរីករាយជូនដល់ភ្ញៀវធ្វើដំណើរទាំងអស់។

អ្នកដំណើរពីប្រទេសកម្ពុជា ក៏អាចរីករាយជាមួយនឹងសកម្មភាពនៃការប្រារព្វពិធីបុណ្យនានាដ៏គួរឱ្យភ្ញាក់ផ្អើលនិងដ៏រីករាយនៅលើយន្តហោះ ដូចជា៖ ការផ្ដល់ជូនគោមអនុស្សាវរីយ៍ ការសម្តែងសិល្បៈលើយន្តហោះ និងនំព្រះខែ Vietjet ដែលផ្តល់ជូននៅលើជើងហោះហើរក្នុងអំឡុងពេលនៃពិធីបុណ្យទាំងនេះ និងនៅ Sky Shop។
លើសពីនេះ Vietjet ផ្តល់ការបញ្ចុះតម្លៃសំបុត្ររហូតដល់ ២០ ភាគរយ សម្រាប់សំបុត្រ Business និង SkyBoss រៀងរាល់ថ្ងៃទី ២ និង ២០ នៃខែ រួមទាំងការផ្តល់ជូនកាដូ “ធ្វេដង” ដ៏ពិសេសជាច្រើនទៀត។
ក្នុងឱកាសអបអររដូវកាលដ៏ពិសេសនេះ លោកអ្នកអាចធ្វើដំណើរជាមួយមនុស្សជាទីស្រលាញ់របស់អ្នក និងស្វែងយល់ពីពិធីបុណ្យប្រពៃណីពាក់កណ្តាលសរទរដូវទូទាំងពិភពលោក ពីក្បួនដង្ហែចង្កៀងគោមនៅសង្កាត់ចាស់ Old Quarter ទីក្រុងហាណូយ រហូតដល់ការប្រារព្ធពិធីChuseok ក្នុងប្រទេសកូរ៉េ ឬ ពិធីបុណ្យ Tsukimi ដ៏រ៉ូមែនទិករបស់ប្រទេសជប៉ុន។ រាល់ការធ្វើដំណើរជាមួយក្រុមហ៊ុន Vietjet អ្នកដំណើតទាំងអស់នឹងទទួលបានភាពរីករាយជាមួយយន្តហោះទំនើប បុគ្គលិករួសរាយរាក់ទាក់ អាហារក្តៅៗឈ្ងុយឆ្ងាញ់ដូចជា៖ ហ្វឺ និង បាញ់មី និងបទពិសោធន៍វប្បធម៌នានាដែលមិនអាចបំភ្លេចបាននៅចម្ងាយ ១០,០០០ម៉ែត្រលើអាកាសពីផែនដី។

តស់! កក់សំបុត្ររបស់អ្នកឥឡូវនេះ ដើម្បីទទួលបានភាពសប្បាយរីករាយជាមួយជាមួយ Vietjet!
(*) រយៈពេលធ្វើដំណើរជាក់លាក់អាចត្រូវបានអនុវត្តអាស្រ័យលើផ្លូវហោះហើរ។ កាលបរិច្ឆេទធ្វើដំណើរនាអំឡុងពេលថ្ងៃឈប់សម្រាក អាចត្រូវបានអនុវត្ត។
អំពី ក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។
ព័ត៌មានបន្ថែមនៅ www.vietjetair.com
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


