ព័ត៌មានជាតិ
ខេត្តចំនួន៦ទៀត ត្រៀមប្រកាសបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល នាពេលខាងមុខ
ខេត្តចំនួន៦ទៀត ត្រៀមប្រកាសដាក់ជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល នាពេលខាងមុខ ដែលនឹងនាំឱ្យរាជធានី-ខេត្តសរុបចំនួន១៣ បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល។ នេះជាការបញ្ជាក់ឱ្យដឹងដោយរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន។

បើតាមលោករដ្ឋមន្រ្តី ឆាយ ឫទ្ធិសែន ខេត្តទាំង៦ ដែលក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងប្រកាសបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល នាពេលខាងមុខ រួមមាន៖ ខេត្តព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ បន្ទាយមានជ័យ សៀមរាប និងរតនគិរី។ ក្នុងនោះ ខេត្តព្រះសីហនុ នឹងប្រកាសដាក់ជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។
ថ្លែងក្នុងវេទិកាពិភាក្សាដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា បច្ចុប្បន្ន ខេត្តដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល គឺមានចំនួន ៧ខេត្តរួចហើយ រួមមាន៖ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង និងកែប។

លោករដ្ឋមន្រ្តី ក៏បានប្រកាសដែរថា នៅចុងអាណត្តិនេះ គ្រប់ខេត្តទាំងអស់របស់កម្ពុជានឹងបញ្ចប់ការបន្ទោរបង់ពាសវាល ពាសកាលទាំងស្រុងតែម្តង។
គួរជម្រាបថា រាប់ពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្ននេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដល់បង្គន់អនាម័យចំនួន២៨ ០០០ បង្គន់នៅតាមផ្ទះ និងចំនួន ៧៨បង្គន់អនាម័យ ជាបង្គន់រួម ធ្វើកន្លែងលាងសម្អាតដៃបានចំនួន ២ ៤០០កន្លែង ហើយបានចុះអប់រំអនាម័យ ៣១៣ដងផងដែរ៕
-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១៨ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


