ព័ត៌មានជាតិ
ផ្លូវក្រាលដីល្បាយក្រួសចំនួនពីរខ្សែ នៅក្នុងខេត្តរតនគិរី ត្រូវបានលើកម្ពស់គុណភាព
ផ្លូវក្រាលដីល្បាយក្រួសចំនួនពីរខ្សែ ស្ថិតនៅស្រុកលំផាត់ ខេត្តរតនគិរី ត្រូវបានកែលម្អ ជួសជុល ដើម្បីលើកកម្ពស់កម្រិតផ្លូវជនបទ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមូលដ្ឋាន ជាពិសេសងាយស្រួលក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីប្រជុំជន។

ផ្លូវចំនួនពីរខ្សែនោះរួមមាន គម្រោងទី១ ការងារជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៨ ១០០ម ទទឹង ៩ម កម្រាស់ ០,២ម សាងសង់លូមូលមុខពីរចំនួន ១កន្លែង លូមូលមុខមួយចំនួន ៣កន្លែង លូមូលមុខមួយមានស្លាបជញ្ជាំងខ្លីចំនួន ១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិកាណាងកិត និងភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់។ គម្រោងទី២ ការងារជួសជុលផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៩ ០០០ម ទទឹង ៩ម កម្រាស់ ០,១២ម សាងសង់ទំនប់បង្ហៀរប្រវែង ៦០ម ទទឹង ៧ម ចំនួន ១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិពួក និងភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ (បញ្ចប់សុពលភាព)។

ដើម្បីពិនិត្យគុណភាពផ្លូវ រដ្ឋលេខាធិការប្រចាំការ ក្រសួងអភិវឌ្ឍន៍ជនបទ លោក ឈឹម សៅគី កាលពីថ្ងៃទី ២៨ ខែមករា បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានការចូលរួមពី មន្ត្រីរាជការ មកពីអន្តរក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងតំណាងកងវិស្វកម្ម បានចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្តារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ.) វាយតម្លៃ និងបញ្ចប់សុពលភាព។
នៅចំពោះមុខប្រជាពលរដ្ឋ លោក ឈឹម សៅគី បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធនេះ បានរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ កំណត់ចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ។ ព្រមទាំងបានកំណត់យុទ្ធសាស្រ្តគន្លឹះ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាធន់។

ឆ្លៀតឱកាសនោះ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានសំណូមពរទៅកាន់ អាជ្ញាធរ និងប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវសាធារណៈ ជួយថែទាំផ្លូវទាំងនេះឱ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕
ដោយ៖ ខៀវ ចាប
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


