សន្តិសុខសង្គម
រដ្ឋបាលខេត្តកែប ចាប់ផ្ដើមធ្វើតេស្ដរកសារធាតុញៀនលើមន្ត្រីក្រោមឱវាទ
នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកែបបានរៀបចំធ្វើតេស្តស្វែងរកសារធាតុញៀនលើថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យា ចំណុះរដ្ឋបាលខេត្ត សរុប២១០នាក់។ ការធ្វើតេស្តរកសារធាតុញៀននេះ ធ្វើឡើងដោយមានកិច្ចសហការពីលេខាធិការដ្ឋានត្រួតពិនិត្យរកសារធាតុញៀន នៃស្នងការដ្ឋាននគរបាលខេត្តកែប ក្រោមអធិបតីភាពដឹកនាំរបស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

សូមបញ្ជាក់ដែរថា រដ្ឋបាលខេត្តកែបបានរៀបចំធ្វើតេស្តរកសារធាតុញៀននេះលើថ្នាក់ដឹងនាំ និងមន្ត្រីរាជការទាំងអស់មកចូលរួម គឺអនុវត្តតាមបទបញ្ជាលេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅរួមចំណែកលើកកម្ពស់ ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ ក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការងាររួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។
បើយោងតាមរយៈរបាយការណ៍ដែលផ្តល់ដោយលោក គាត សារាត់ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកែប បានបញ្ជាក់ឱ្យដឹងថា របាយការណ៍បឋមនៃការធ្វើតេស្តរកសារធាតុញៀន នៅថ្ងៃទី៧ ខែមិថុនា នេះ នៅសាលប្រជុំធំសេះសខេត្តកែប ទី១,មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្តកែបសរុបមានចំនួន១០៣នាក់ ស្រី៣៦នាក់ បានមកធ្វើតេស្តចំនួន ៩៥នាក់ ស្រី៣២នាក់ ដោយជាប់បំពេញបេសកកម្មចំនួន៣នាក់ និងសុំច្បាប់ចំនួន៥នាក់។

២.មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាក្រុងកែបសរុបចំនួន៥៧នាក់ ស្រី២០នាក់ បានមកធ្វើតេស្តចំនួន ៥៤នាក់ ស្រី១៩នាក់ សុំច្បាប់ចំនួន ៣នាក់។
៣.មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់សាលាស្រុកដំណាក់ចង្អើរ សរុបមានចំនួន៥០នាក់ ស្រី១៤នាក់ មកធ្វើតេស្តបានគ្រប់ចំនួនទាំងអស់។
គូសបញ្ជាក់ផងដែរថា ជាលទ្ធផលនៃការធ្វើតេស្តរកសារធាតុញៀនលើថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាខេត្ត និងក្រុង ស្រុក ទទួលបានលទ្ធផលល្អប្រសើ ១០០ភាគរយផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់







-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


