ព័ត៌មានជាតិ
ឧកញ៉ា ស្រី ស៊ីណា និងបក្ខពួក២នាក់ត្រូវបានបញ្ជូនដល់តុលាការនៅរសៀលថ្ងៃទី១៩មិថុនានេះ
កម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបញ្ជូនខ្លួនឧកញ៉ា ស្រី ស៊ីណា ដែលបាញ់ប្រហារលើជនរងគ្រោះ៤នាក់នៅបុរីប៉េងហួតបឹងស្នោរ និងបក្ខពួក២នាក់ទៀតមកតុលាការហើយ នៅរសៀលថ្ងៃទី១៩ មិថុនានេះ ដើម្បីអនុវត្តបន្ត។

ជនដៃដល់ឈ្មោះ ស្រី ស៊ីណា ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាននៅស្រុកអង្គស្នួល ខេត្តកណ្ដាល បន្ទាប់ពីព្យាយាមបើករថយន្ដគេចខ្លួនក្រោយបើកការបាញ់ប្រហារលើជនរងគ្រោះ៤នាក់ បណ្ដាលឲ្យស្លាប់២នាក់ និងរបួស២នាក់ នៅបុរីប៉េងហួតបឹងស្នោរ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។
នៅថ្ងៃទី១៨មិថុនា ជនដៃដល់ឈ្មោះ ស្រី ស៊ីណា ត្រូវបានបញ្ជូនខ្លួនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកសាងសំណុំរឿងអនុវត្តបន្ត៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ