ព័ត៌មានជាតិ
យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” មូលនិធិគន្ធបុប្ផាកម្ពុជា ២២ថ្ងៃ ទទួលបាន ២,៧២ លានដុល្លារ
បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិ គាំពារសង្គម និងជានាយក ប្រតិបត្តិ នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានមានប្រសាសន៍ថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា រយៈពេល ២២ថ្ងៃនេះ ប្រមូលបានថវិកា ២,៧២ លានដុល្លារ ពីសប្បុរសជនចំនួន ១៧ លាននាក់ នៅទូទាំងប្រទេសកម្ពុជា។

ការលើកឡើង ក្នុង សន្និសីទសារព័ត៌មាន ផ្សព្វផ្សាយវឌ្ឍនភាព យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា នាទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅក្រសួងព័ត៌មាន ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ឃាន តួក អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

បណ្ឌិត ចន ណារិទ្ធ មានប្រសាសន៍ថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា សប្បុរសជនអាចបរិច្ចាកថវិការបស់ខ្លួនតាមចិត្តបាន ទោះបីក្រោម ១ ម៉ឺនរៀល ឬលើស ១ ម៉ឺនរៀលក៏បាន ហើយចំនួនអ្នកបរិច្ចាគថវិកា មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ នេះជាកាយវិកាយដ៏សំខាន់ក្នុងការចូលរួមចំណែកមនុស្សធម៌។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានចាប់ផ្តើនៅថ្ងៃទី២៨ ខែកក្កដា គ្រោងនឹងបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ លោកបញ្ជាក់បន្ថែមថា បន្ទាប់ពីនេះ មហាជនក៏នៅតែអាចបរិច្ចាគជួយ មន្ទីរពេទ្យគន្ធបុប្ផា បានរាល់ថ្ងៃផងដែរ។

ក្រសួងព័ត៌មានចូលរួមយ៉ាងសកម្មជាមួយអង្គភាពព័ត៌មានជាតិទូទាំងប្រទេសកម្ពុជា ក្នុងការផ្សព្វផ្សាយយុទ្ធនាការនេះ តាំងតែពីមុនចាប់ផ្តើមយុទ្ធនាការឡើង តាមតួលេខប្រជាពលរដ្ឋកម្ពុជាបានចូលរួមយ៉ាងសកម្មបែបមនុស្សធម៌នេះ ដែលបង្ហាញពីការចែករំលែកនូវថវិកា និងទឹកចិត្តរបស់ខ្លួនជាមួយកុមារកម្ពុជាតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។

លោក នេត្រ ភក្ត្រា បានបន្តថា មូលនិធិគន្ធបុប្ផាកម្ពុជា យកទៅប្រើប្រាស់ និងដំណើរការក្នុង មន្ទីរគន្ធបុប្ផាកម្ពុជា នៅទូទាំងប្រទេសកម្ពុជា របស់យើង ដោយមួយឆ្នាំៗបានចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាកម្មព្យាបាលថែទំាដល់កុមារកម្ពុជា ហើយតាមរយៈ មន្ទីរគន្ធបុប្ផាកម្ពុជា បានចូលរួមកាត់បន្ថយអាត្រា មរណភាពកុមារ ទារក និងមាតាផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ