សេដ្ឋកិច្ច
រោងចក្រទឹកស្អាតបាក់ខែងទី ៣ បើកការដ្ឋានសាងសង់នៅសប្ដាហ៍ក្រោយ
រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ ដែលមានតម្លៃ ១០២ លានដុល្លារ នឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃអង្គារ៍ទី ២៥ ខែមិថុនា សប្ដាហ៍ក្រោយ ក្រោមវត្តមានលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានផ្តល់កិច្ចសន្យាឱ្យក្រុមហ៊ុន Vinci Construction Grands Projets (CGR) ក្នុងការបន្តសាងសង់រោងចក្រផលិតទឹកស្អាតផ្គត់ផ្គង់បាក់ខែងជំហានទី ៣ ដែលមានតម្លៃប្រមាណ ១០២ លានដុល្លារ រយៈពេល ៣៦ ខែ។
យោងតាមរដ្ឋាករស្វយ័តក្រុងភ្នំពេញ សព្វថ្ងៃ តម្រូវការទឹកក្នុងរាជធានីភ្នំពេញប្រមាណជាង ៩៣ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយនឹងអាចកើនដល់ ១ លានម៉ែត្រគួបនៅពេលខាងមុខ។

លោក ផេង ទី អគ្គនាយករងផ្គត់ផ្គង់ទឹក នៃរដ្ឋាករស្វយ័តក្រុងភ្នំពេញបានប្រាប់ថា នៅពេលដែលសាងសង់រោងចក្រទាំងអស់រួចរាល់នៅរាជធានីភ្នំពេញនឹងមានរោងចក្រផលិតកម្មទឹកស្អាតចំនួន ៦ ដែលមានសមត្ថភាពផលិតរហូតដល់ ១,៨ លាន ម៉ែត្រគូប។
សូមជំរាបថា ការដ្ឋានសំណង់ជំហានទី៣ នឹងផ្តល់ការងារដល់មនុស្ស ១ ៦០០នាក់ ដែលភាគច្រើននៃកម្មករ និងអ្នកមើលការខុសត្រូវគឺជាជន ជាតិខ្មែរ និងកម្លាំងពលកម្មជាស្ត្រីត្រូវបានគេរំពឹងថា នឹងមានចំនួន ៣០% នៃកម្លាំងពលកម្មសរុប ហើយក្រុមហ៊ុន VINCI នឹងបណ្តុះបណ្តាលពួកគេផ្នែកសំណង់៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន