ព័ត៌មានជាតិ
គណៈប្រតិភូ ប.ស.ស ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសំណងគ្រោះថ្នាក់ការងារអាស៊ីនៅប្រទេសកូរ៉េ
លោក អ៊ុក សំអូន ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៤ បានដឹកនាំគណៈប្រតិភូ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសំណងគ្រោះថ្នាក់ការងារអាស៊ី នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។

កិច្ចប្រជុំនេះបានរៀបចំឡើងដោយអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL) ក្នុងនាមជាប្រធានផ្លាស់វេន ដោយមានការចូលរួមពីស្ថាប័នសន្តិសុខសង្គមចំនួន ១៣ ដែលមកពីប្រទេសជាសមាជិកចំនួន ១០ ប្រទេស។
លោក អ៊ុក សំអូន បានឱ្យដឹងថា កិច្ចប្រជុំនេះត្រូវបានពិភាក្សាលើចំណុចសំខាន់ៗ ចំនួន ២ រួមមាន ៖ (១).ពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពឆ្នាំ ២០២៤-២០២៥ និង (២). ពិនិត្យ និងពិភាក្សាលើផែនការការងាររបស់គណៈកម្មការបច្ចេកទេសនីមួយៗ របស់សមាគម AWCA។

គួរបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសមាគមសំណងគ្រោះថ្នាក់ការងារអាស៊ី (AWCA Board Meeting) ក៏មានការរៀបចំកម្មវិធីប្រារព្ធខួបលើកទី ៦០ នៃការបង្កើតធានារ៉ាប់រងសំណងគ្រោះថ្នាក់ការងារនៅសាធារណរដ្ឋកូរ៉េ ដែលបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៤ ដោយមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិសរុបប្រមាណជាង ៣០០ រូប ផងដែរ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ