Connect with us

សេដ្ឋកិច្ច

ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ តម្លៃ $១១៤ លាន សម្រេចបានជិត ៥៦%

បានផុស

នៅ

គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ​២០២៤ គម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គ ដែលមានប្រវែង ១ ៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ សម្រេចបានជិត ៥៦%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផន រឹម អ្នកនាំពាក្យក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី ៣០ ខែមិថុនា នេះថា គម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចបាន ៥៥.៨៣% ក្នុងនោះផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះសម្រេចបាន ៤១.៨១%។

គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ សាងសង់​ដោយក្រុមហ៊ុនសំណង់​សៀងហៃ(SCG) ដែលបាន​បើក​សម្ពោធការដ្ឋានកាលពីថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ ដោយគ្រោងប្រើពេលសាងសង់ចំនួន ៤២ខែ នឹងបញ្ចប់ឱ្យបានមុនខែកញ្ញា ឆ្នាំ ២០២៦ គ្រោងចំណាយថវិកាសរុបប្រមាណជាង ១១៤លានដុល្លារអាមេរិក៕

default
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម