ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រជុំជួយគាំទ្រសាលាក្នុងតំបន់រុនតាឯក ១៣ ចំណុច
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារ ក្នុងកិច្ចប្រជុំ ស្តីពី ការជួយគាំទ្រសាលាក្នុងតំបន់រុនតាឯក ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពពាក់ព័ន្ធក្រោមឱវាទ។

កិច្ចប្រជុំនេះរៀបចំ នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ក្នុងគោលបំណង ដើម្បីដោះស្រាយ និងឆ្លើយតបទៅលើបញ្ហាចំនួន ១៣ ចំណុចដូចជា៖

១. ពិនិត្យមើលស្ថានភាពគ្រូជាប់កិច្ចសន្យា ២. ការផ្តល់សម្ភារឧបទេសដល់សាលា ៣. បំពាក់ឧបករណ៍អ៊ិនធឺណិត ៤. ផ្តល់សៀវភៅគោលសិក្សាគ្រប់កម្រិតដល់សាលា ៥. ផ្តល់ជាអាហារូបករណ៍ដល់សិស្ស ៦. រៀបចំកម្មវិធីផ្តល់អាហារតាមសាលារៀនសម្រាប់សាលាបឋមសិក្សារុនតាឯក ៧. ប្រែក្លាយវិទ្យាល័យរុនតាឯក ទៅជាវិទ្យាល័យចំណេះទូទៅ និងអប់រំបច្ចេកទេស ហ៊ុន សែន រុនតាឯក ៨. បញ្ចូលសាលាទៅជាប្រព័ន្ធគម្រោង GEIP ផ្តល់សៀវភៅ និងកញ្ចប់អំណានដំបូង គណិតដំបូង និងសម្ភារឧបទេស និងការបណ្តុះបណ្តាលផ្សេងៗ ៩. បង្កើតកម្មវិធីបំណិនជីវិត និងបំណិនកសិកម្ម ១០. បង្កើតកម្មវិធីសាលាដៃគូ ជាមួយគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ១១. បង្កើតក្រុមការងារចុះជួយជាប្រចាំជារៀងរាល់ខែ ១២. បង្កើតកម្មវិធីប្រឹក្សាអាជីព និង ១៣. លើកកម្ពស់សុខភាពសិក្សា។

ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមការងារចុះជួយពិនិត្យមើលស្ថានភាពជាក់ស្តែង និងគាំទ្រទៅតាមលទ្ធភាពពាក់ព័ន្ធទៅលើប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាធ្វើរបាយការណ៍ឱ្យបានច្បាស់លាស់នៅពេលចុះពិនិត្យដើម្បីងាយស្រួលក្នុងការតាមដាន និងវាយតម្លៃទៅលើបញ្ហាផ្សេងៗ និងជាក់ស្ដែង។

គួររម្លឹកថា ដើមឆ្នាំ២០២៤ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការបង្កើត «ក្រុងរុនតាឯកតេជោសែន» នៃខេត្តសៀមរាប ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកបាសាទបាគង ដោយរាជរដ្ឋាភិបាល បានកំណត់ថា ក្រុងរុនតាឯកតេជោសែន មានសង្កាត់ចំនួន២ គឺសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក។

គួរបញ្ជាក់ថា រុនតាឯក ជាភូមិសាស្ត្រមួយស្ថិតក្នុងស្រុកបន្ទាយស្រី។ ភូមិសាស្ត្រនេះ ត្រូវបានជ្រើសរើសជាភូមិឋានថ្មី សម្រាប់ប្រជាពលរដ្ឋដែលផ្លាស់ចេញពីតំបន់រមណីយដ្ឋានអង្គរ។ ការរៀបចំផ្លាស់ទីប្រជាពលរដ្ឋ ចេញពីដីរមណីយដ្ឋានអង្គរ គឺជាកិច្ចការដ៏ចាំបាច់បំផុត ក្នុងការបំពេញតាមលក្ខខណ្ឌអង្គការយូណេស្កូ ជាពិសេសការពារតម្លៃជាសកលនៃរមណីយដ្ឋានអង្គរ បន្តស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


