កីឡា
អាល្លឺម៉ង់ អេស្ប៉ាញ រកបានគ្រាប់បាល់ច្រើនបំផុតគិតវគ្គ១៦ក្រុម EURO
ការប្រកួតវគ្គ១៦ក្រុមក្នុងពានរង្វាន់អឺរ៉ូ បានបញ្ចប់ហើយ ក្នុងនោះរកឃើញ៨ក្រុមត្រូវជួបគ្នាក្នុងវគ្គបន្ត ខណៈក្រុមជម្រើសជាតិអាល្លឺម៉ងនិងអេស្ប៉ាញជាក្រុមដែលរកបានគ្រាប់បាល់ច្រើនជាងគេបំផុត។
ក្នុងព្រឹត្តិការណ៍អឺរ៉ូឆ្នាំនេះហាក់មានភាពខុសប្លែកពីការប្រកួតមុនៗ ដោយសារគ្រប់ការប្រកួតទាំងអស់ចាប់តាំងពីវគ្កសន្សំពិន្ទុក្នុងពូលរហូតដល់វគ្គ១៦ក្រុមចុងក្រោយ មិនសូវកើតមានគ្រាប់ច្រើនទេ។ ស្ថិតិគិតត្រឹមវគ្គ១៦ចុងក្រោយក្រុមជម្រើសជាតិអាល្លឺម៉ង និងក្រុមជម្រើសជាតិអេស្ប៉ាញរកបានច្រើនជាងគេ។
ស្ថិតិក្រុមរកគ្រាប់បាល់បានច្រើនបំផុតនៅ EURO
១. អាល្លឺម៉ង់ ស៊ុតបញ្ចូលទីបាន១០គ្រាប់ ក្នុងនោះស៊ុតដោយប្រើជើងស្ដាំ៦គ្រាប់ ជើងឆ្វេង៣គ្រាប់ ប្រើក្បាល១គ្រាប់ (ប៉េណាល់ទី២គ្រាប់)
២. អេស្ប៉ាញ ស៊ុតបញ្ចូលទីបាន៩គ្រាប់ ក្នុងនោះស៊ុតដោយប្រើជើងស្ដាំ២គ្រាប់ ជើងឆ្វេង៥គ្រាប់ ប្រើក្បាល១គ្រាប់ ហើយ១គ្រាប់ជាស៊ុតបញ្ចូលទីខ្លួនឯងរបស់ក្រុមអុីតាលី។
៣. ហុល្លង់ ស៊ុតបញ្ចូលទីសរុប៧គ្រាប់ ក្នុងនោះស៊ុតដោយប្រើជើងស្ដាំ៦គ្រាប់ ជើងឆ្វេង១គ្រាប់។
៤. ស្វីស ស៊ុតបញ្ចូលទីបាន៧គ្រាប់ ក្នុងនោះស៊ុតដោយប្រើជើងស្ដាំ៥គ្រាប់ ជើងឆ្វេង២គ្រាប់។
៥. តួកគី ស៊ុតបញ្ចូលទីបាន៧គ្រាប់ ក្នុងនោះស៊ុតដោយប្រើជើងស្ដាំ៤គ្រាប់ ជើងឆ្វេង២គ្រាប់ ប្រើក្បាល១គ្រាប់។
វគ្គ៨ក្រុមចុងក្រោយក្នុងនាមជាក្រុមរកគ្រាប់បាល់ច្រើនបំផុតទាំង២ ត្រូវជួបគ្នាការប្រកួតនេះនឹងក្លាយជាការប្រកួតដ៏ជក់ចិត្តក្នុងព្រឹត្តិការណ៍អឺរ៉ូឆ្នាំនេះ។ កុំភ្លេចរងចាំទស្សនាជំនួបដ៏កក្រើករវាងក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ និងអេស្ប៉ាញ វេលាម៉ោង១១យប់ ថ្ងៃទី៥ ខែកក្ដដា៕
អត្ថបទ៖ ផា រតនា

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី