ព័ត៌មានជាតិ
ប្រធានគណៈកម្មការផ្សារអូរឬស្សី នឹងចាត់វិធានការលើភ្នាក់ងារភាស៊ីរូបណាទារលុយផ្ញើកង់ម៉ូតូលើសសៀវភៅបន្ទុក
លោក ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ បានណែនាំដល់ប្រធានគណកម្មការផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវអនុវត្តការយកភាស៉ីតម្លៃផ្ញើរកង់ ម៉ូតូ របស់ពលរដ្ឋឲ្យបានត្រឹមត្រូវតាមសៀវភៅបន្ទុក។ ដូច្នេះដើម្បីឆ្លើយតបទៅបទបញ្ជារបស់អភិបាលរាជធានី ប្រធានគណៈកម្មការផ្សារអូរឬស្សី នឹងចាត់វិធានការលើភ្នាក់ងារភាស៊ីរូបណា ដែលនៅប្រឹព្រឹត្តិសកម្មភាពទារលុយពីពលរដ្ឋលើការផ្ញើកង់ ឬម៉ូតូ លើសសៀវភៅបន្ទុក។

លោក ឡយ ស៊ានអាង ប្រធានគណៈកម្មការផ្សារអូរឬស្សី បានឱ្យដឹងថា កិច្ចការងារនេះ ក្នុងនាមលោកជាប្រធានគណៈកម្មការផ្សារ លោកតែងបានហៅភ្នាក់ងារភាស៊ីមកជួប និងធ្វើការណែនាំជារឿយៗ ក្នុងការអនុវត្តឱ្យមានប្រសិទ្ធិភាពតាមគោលការណ៍ណែនាំរបស់ថ្នាក់លើ និងសៀវភៅបន្ទុករបស់រដ្ឋ។ ព្រមទាំងបានណែនាំគ្រប់គោលដៅភាស៉ីទាំងអស់ត្រូវប្ដូរលុយរាយ សម្រាប់បង្វែរជូនទៅពលរដ្ឋវិញផងដែរ។
លោកបន្តថា បើពលរដ្ឋដែលអញ្ជើញមកផ្សារ គាត់ឱ្យតម្លៃផ្ញើយានយន្តរបស់គាត់លើសពីសៀវភៅបន្ទុក វាគឺជាមនោសញ្ចេតនាអាណិតស្រលាញ់របស់គាត់ជាមួយនឹងភ្នាក់ងារទទួលផ្ញើ ប៉ុន្តែបើភ្នាក់ងារទទួលបញ្ញើ ទារលុយពីគេលើសសៀវភៅបន្ទុក វាគឺជារឿងខុសច្បាប់ ដែលនឹងចាំបាច់ត្រូវមានវិធានការ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ថា ប្រធានគណៈគ្រប់គ្រងផ្សាររដ្ឋទាំង២៥នៅក្នុងរាជធានីភ្នំពេញ ឱ្យពិនិត្យមើល និងត្រូវមានវិធានការជាចាំបាច់ដោយមិនមានការលើកលែងនោះទេ ទៅលើក្រុមហ៊ុន និងភ្នាក់ងារភាស៊ីទាំងឡាយណា ដែលនៅតែបន្តការទទួលផ្ញើកង់ម៉ូតូ យកតម្លៃលើសពីសៀវភៅបន្ទុករបស់រដ្ឋ៕
អត្ថបទ៖ សុភា






-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


