ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ថា ចិនរឹបអូសទូកនេសាទ អាចជាសកម្មភាពសង្គ្រាមចិត្តសាស្ត្រ
ចិន បានរឹបអូសទូកនេសាទមួយគ្រឿងរបស់តៃវ៉ាន់ ដែលចូលកៀកក្បែរឆ្នេរសមុទ្រចិន ដោយចោទប្រកាន់ថា ទូកនោះបានធ្វើការនេសាទខុសច្បាប់។ ពាក់ព័ន្ធនឹងការរឹបអូសនេះ មន្ត្រីសន្តិសុខតៃវ៉ាន់ បាននិយាយនៅថ្ងៃទី៤ ខែកក្កដា នេះថា វាទំនងជាសកម្មភាពសង្គ្រាមចិត្តសាស្ត្ររបស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីដាក់សម្ពាធបន្ថែមទៀតទៅលើក្រុងតៃប៉ិ។

ឆ្មាំសមុទ្រចិន បានយកទូកនេសាទតៃវ៉ាន់មួយគ្រឿង ចូលទៅកំពង់ផែរបស់ខ្លួន កាលពីថ្ងៃទី២កន្លងទៅ បន្ទាប់ពីទូកនោះ បាននេសាទមឹក នៅក្នុងតំបន់ផ្ទៃទឹកប្រទេសចិន ប៉ុន្តែក៏នៅក្បែរផងដែរក្នុងតំបន់កោះ Kinmen ដែលគ្រប់គ្រងដោយតៃវ៉ាន់។ ចិន ថា ទង្វើនេះបំពានបម្រាមនេសាទនៅរដូវក្ដៅ និងធ្វើប្រតិបត្តិការទូកនេសាទដោយខុសច្បាប់លើដែនសមុទ្រចិន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងរដ្ឋសភា លោក Tsai Ming-yen ប្រធានអគ្គនាយកដ្ឋានសន្ដិសុខជាតិតៃវ៉ាន់ បានឲ្យដឹងថា ការរឹបអូសនេះគឺជារឿងប្លែកខុសពីធម្មតា ដោយមន្ត្រីចិនបានឡើងទៅលើទូក បន្ទាប់មកឃាត់ខ្លួនម្ចាស់ទូក រួចក៏ចោទប្រកាន់ថានេសាទខុសច្បាប់។ លោក Tsai ថា ការអនុវត្តរបស់ចិននេះ បែបទំនងជាចង់បង្ហាញថា ខ្លួនមានយុត្តាធិការលើច្រកសមុទ្រតៃវ៉ាន់ ហើយអាចដាក់សម្ពាធលើរដ្ឋាភិបាលតៃប៉ិ។
លោក Tsai បាននិយាយថា “យើងត្រូវតែបន្តវិភាគថាតើនេះគឺជាប្រតិបត្តិការសង្គ្រាមចិត្តសាស្ត្រដែរឬអត់ ហើយនឹងវាយតម្លៃឲ្យច្បាស់លាស់ពីចេតនានៅពីក្រោយបក្សកុម្មុយនិស្តចិន”។
គួររំឭកថា ការរឹបអូសទូកនេសាទនេះ កើតឡើងចំពេលភាពតានតឹងរវាងចិន និងតៃវ៉ាន់ កំពុងកើនកម្ដៅខ្លាំង។ ចិន តែងចាត់ទុកតៃវ៉ាន់ជាអធិបតេយ្យភាពរបស់ខ្លួន ហើយបានដាក់សម្ពាធជាច្រើនលើកច្រើនសារទៅលើរដ្ឋាភិបាលក្រុងតៃប៉ិកាន់តែខ្លាំងក្លាជាងមុន គិតចាប់តាំងពីខែឧសភាកន្លងទៅ ក្រោយការឡើងកាន់តំណែងថ្មីរបស់លោកប្រធានាធិបតី Lai Ching-te។ ចិនបានចោទប្រកាន់លោក Lai ថាជាជនផ្ដាច់ខ្លួននិយម ដែលតែងតែប្រឆាំងនឹងសកម្មភាពរបស់ចិន៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


