សេដ្ឋកិច្ច
ណែមត្រីធម្មជាតិ ជួយឱ្យស្រ្ដីមានការងារធ្វើ និងអាចរកប្រាក់ចំណូលបានខ្ទង់ពាន់ដុល្លារ
សិប្បកម្មផលិតណែមត្រី របស់អ្នកសហគមន៍អ្នកស្រុកឯកភ្នំ ខេត្តបាត់ដំបង អាចរកប្រាក់ចំណូលបានខ្ទង់ពាន់ដុល្លារ ក្នុងមួយខែ និងបានចូលរួមជួយដល់សហគមន៍ ដោយជួយឱ្យស្រ្ដីមេផ្ទះមានការងារធ្វើប្រចាំថ្ងៃ។

កញ្ញា សេង គីមណៃ អាយុ៣៥ឆ្នាំ សហស្ថាបនិក និងជាអ្នកគ្រប់គ្រងទូទៅសហគមន៍ផលិតណែមត្រីធម្មជាតិ បាត់ដំបង បានមានប្រសាសន៍ ប្រាប់ កម្ពុជាថ្មី ថា កញ្ញា បានចាប់ផ្ដើមមុខរបរផលិតណែមត្រីនេះ តាំងពីឆ្នាំ២០១៧ មកម្ល៉េះ។ កញ្ញាបន្តថា ដើមឡើយការចាប់ផ្ដើមដំបូង ការផលិតណែម គឺមិនទាន់មានស្ដង់ដា និងការវេចខ្ចប់ ត្រឹមត្រូវ នោះទេ តែដោយសារមានការគាំទ្រពីសំណាក់អតិថិជន ទើបសិប្បកម្មកញ្ញា បានជ្រើសរើសការវេចខ្ចប់ សាច់ណែមត្រី ជាលក្ខណៈស្ដង់ដាមួយ សម្រាប់លក់ចេញទៅកាន់ទីផ្សារ។

កញ្ញា សេង គីមណៃ បានឱ្យដឹងទៀតថា សិប្បកម្មផលិតណែមត្រីធម្មជាតិ មិនត្រឹមតែអាចរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារបានមួយផ្នែកនោះទេ ប៉ុន្ដែមុខរបរនេះ វាបានចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៍បានមួយចំណែកដែរ ក្នុងនោះមានដូចជា៖ អ្នកនេសាទត្រី និងស្រ្ដីមេផ្ទះ ដែលមិនអាចចេញទៅរកការងារធ្វើឆ្ងាយពីផ្ទះបាន ជាដើម។

កញ្ញា សេង គីមណៃ បានបញ្ជាក់ទៀតថា ផលិតផលណែមត្រីធម្មជាតិ របស់កញ្ញា នាពេលបច្ចុប្បន្ននេះ អាចមានលក់ចេញទៅកាន់ផ្សារទំនើប និងម៉ាតមួយចំនួនទៀត នៅតាមបណ្ដារាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា ដែលជារៀងរាល់ខែ សិប្បកម្ម អាចផលិតណែមត្រីបានជាង ៥០០គីឡូក្រាម សម្រាប់ការផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក និងក៏មានគម្រោងនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស តាមដែលលទ្ធភាពអាចធ្វើទៅបាន។

កញ្ញា សេង គីមណៃ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ មេត្តាសូមចូលរួមជួយគាំទ្រលើកស្ទួយផលិតផលក្នុងស្រុកដែលស្នាដៃខ្មែរ ដើម្បីឱ្យម្ចាស់សិប្បកម្ម និងសហគមន៍ ទាំងអស់មានកម្លាំងចិត្តបង្កើត និងពង្រីកខ្លួនឱ្យកាន់តែធំ សម្រាប់ជួយឱ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ទាំងអស់មានការងារធ្វើ និងទទួលបានប្រាក់ចំណូលសមរម្យសម្រាប់់គ្រួសារ ផងដែរ៕

អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


