ព័ត៌មានអន្ដរជាតិ
តម្លៃទំនិញប្រើប្រាស់នៅចិន កើនឡើងតិចជាងការរំពឹងទុកនៅខែមិថុនា
សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) របស់ប្រទេសចិន បានកើនឡើងតិចតួចកាលពីខែមិថុនា ពោលគឺតិចជាងការរំពឹងទុករបស់សេដ្ឋវិទូ ខណៈដែលរដ្ឋាភិបាលចិនព្យាយាមជម្នះសម្ពាធបរិត្តផរណា ដោយជំរុញការប្រើប្រាស់ក្នុងស្រុកដែលចុះខ្សោយ។

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិចិន ដែលចេញផ្សាយនាថ្ងៃពុធនេះ CPI ប្រចាំខែមិថុនា បានកើនឡើង ០,២ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយតិចជាងការរំពឹងទុក ០,៤ ភាគរយរបស់សេដ្ឋវិទូ ០,៤ ។ CPI ចិន បានកើនឡើង ០,៣ ភាគរយ នៅខែឧសភា។
កំណើនដ៏តិចតួចនេះ កើតឡើងខណៈសន្ទស្សន៍តម្លៃអ្នកផលិត (PPI) របស់ចិន បន្តធ្លាក់ចុះប្រមាណ ០,៨ ភាគរយក្នុងខែដដែល។
CPI ស្នូល ដែលមិនរាប់បញ្ចូលនូវតម្លៃអាហារ និងថាមពល បានកើនឡើង ០,៦ ភាគរយនៅខែមិថុនា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែតិចជាងកំណើន ០,៧ ភាគរយ សម្រាប់ឆមាសទី ១ ឆ្នាំនេះ។

ក្រោមទិន្នន័យចុងក្រោយនេះ សេដ្ឋវិទូបានលើកឡើងថា ហានិភ័យនៃបរិត្តផរណាក្នុងប្រទេសចិន មិនទាន់រសាយចេញទៅណានៅឡើយទេ ដែលនេះមានន័យថា តម្រូវការក្នុងស្រុកនៅតែទន់ខ្សោយ បង្កជាហានិភ័យដល់សេដ្ឋកិច្ច។ ដូច្នេះហើយ ចិននឹងត្រូវពឹងផ្អែកលើការនាំចេញ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងឆមាសទី១ នៃឆ្នាំនេះ។
ប្រទេសនេះ គ្រោងនឹងចេញផ្សាយទិន្នន័យពាណិជ្ជកម្មសម្រាប់ខែមិថុនា នៅថ្ងៃសុក្រខាងមុខ។
គេមើលឃើញថា ភាពទន់ខ្សោយខ្លាំងនៃតម្រូវការក្នុងស្រុករបស់ចិន ធ្វើឱ្យអតិផរណាស្ថិតនៅអត្រាទាប ដោយវាផ្ទុយទៅនឹងប្រទេសសេដ្ឋកិច្ចធំៗដូចជាសហរដ្ឋអាមេរិក ដែលតម្លៃនៅតែបន្តកើនឡើង៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


