កីឡា
ព្រះខ័នរាជស្វាយរៀងមានប្រេស៊ីល៣រូប ជប៉ុន២រូបត្រៀមរដូវកាលថ្មីដ៏សំខាន់
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បាននាំចូលសមាជិកថ្មីសញ្ជាតិប្រេស៊ីលម្នាក់ទៀតហើយដែលធ្វើឲ្យក្លិបនេះមានកីឡាករប្រេស៊ីល៣នាក់ និងជប៉ុន២នាក់ បូករួមទាំងកូតាកីឡាករអាស៊ានម្នាក់ទៀតដើម្បីត្រៀមរដូវកាលថ្មីដ៏សំខាន់។

ព្រះខ័នរាជស្វាយរៀងបានបន្តកុងត្រាកីឡាករប្រេស៊ីល Gabriel Silva បន្ទាប់ពីធ្វើបានល្អកាលពីរដូវកាលមុន។ ចំណែក ខ្សែប្រយុទ្ធសញ្ជាតិកាណាដា Marcu Haber បានចាកចេញទៅចូលរួមជាមួយក្លិបនៅលីគថៃ ដូច្នេះព្រះខ័នរាជស្វាយរៀងបាននាំចូលខ្សែប្រយុទ្ធថ្មី Pablo Augusto អាយុ២៨ឆ្នាំ កម្ពស់១.៨៤ម៉ែត្រ។

ស្របពេលកីឡាករសញ្ជាតិជប៉ុន Hikaru Mizuno ទទួលបានសញ្ជាតិខ្មែរដែលបានក្លាយជាកីឡាករកម្ពុជាបានធ្វើឲ្យព្រះខ័នរាជស្វាយរៀងនៅខ្វះសមាជិកបរទេសម្នាក់ទៀត។ ដូច្នេះព្រះខ័នរាជស្វាយរៀងបាននាំចូលខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Cristian Santos ដែលរដូវកាលមុនលេងឲ្យក្លិបណាហ្គាវើលដ៍។

ក្រៅពីកីឡាករប្រេស៊ីល៣រូបខាងលើ ព្រះខ័នរាជស្វាយរៀង មានកីឡាករជប៉ុន២រូបស្រាប់គឺខ្សែបម្រើ Ryo Fujii និងខ្សែការពារ Takashi Odawarra ព្រមទាំងសមាជិកកូតាកីឡាករអាស៊ាន កីឡាករ Bounphachan Bounkong សញ្ជាតិឡាវត្រូវក្លិបបន្តមួយរដូវកាលទៀត បន្ទាប់ពីធ្វើបានល្អកាលពីរដូវកាលមុន។

នៅថ្ងៃទី១៧ ខែកក្កដា ខាងមុខនេះ ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតជម្រុះជាមួយក្រុមជើងឯកឡាវ Young Elephants ជើងទី១ ក្នុងពានរង្វាន់ ASEAN Club Championship នៅទឹកដីឡាវ និងជើងទី២ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។

បន្ទាប់មក ខេមបូឌានព្រីមៀរលីគ រដូវកាល២០២៤-២៥ ចាប់ផ្តើមរដូវកាលថ្មី នាខែសីហា និងមានពានរង្វាន់ AFC Challenge League ព្រមទាំងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថែមទៀតដែលជារដូវកាលដ៏មមាញឹកសម្រាប់ក្រុមជើងឯកលីគកម្ពុជា៕

សមាជិកបរទេសរបស់ព្រះខ័នរាជស្វាយរៀង
- ខ្សែការពារជប៉ុន Takashi Odawarra
- ខ្សែបម្រើជប៉ុន Ryo Fujii
- ខ្សែបម្រើប្រយុទ្ធឡាវ Bounphachan Bounkong
- ខ្សែបម្រើប្រេស៊ីល Gabriel Silva
- ខ្សែប្រយុទ្ធប្រេស៊ីល Cristian Santos
- ខ្សែប្រយុទ្ធប្រេស៊ីល Pablo Augusto
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


