ព័ត៌មានអន្ដរជាតិ
ការនាំចេញរបស់ចិនកើនឡើងគួរឱ្យកត់សម្គាល់នៅខែមិថុនា តែការនាំចូលធ្លាក់ចុះ
ការនាំចេញរបស់ចិនកាលពីខែមិថុនា បានកើនឡើងក្នុងល្បឿនលឿនបំផុតមិនធ្លាប់មានក្នុងរយៈពេល ១៥ ខែ ចំពេលដែលចិនសម្រុកនាំចេញក្រោមសម្ពាធបង្កើនពន្ធពីសំណាក់ទីផ្សារនាំចូលផ្សេងៗ ខណៈការនាំចូលធ្លាក់ចុះដោយមិនរំពឹងទុក ដោយសារតម្រូវការក្នុងស្រុកទន់ខ្សោយ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទិន្នន័យគយបានបង្ហាញកាលពីថ្ងៃសុក្រថា ការនាំចេញរបស់ចិនបានកើនឡើង ៨,៦ ភាគរយក្នុងខែមិថុនា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះកើនលើសការរំពឹងទុក្ខ ៨ ភាគរយរបស់អ្នកសេដ្ឋកិច្ច និងកើនឡើងពី ៧,៦ ភាគរយកាលពីខែឧសភា។
យ៉ាងណាមិញ ការនាំចូលបានដាំក្បាលចុះដល់កម្រិតទាបក្នុងរយៈពេល ៤ ខែ ក្នុងអត្រាប្រមាណ ២,៣ ភាគរយ ផ្ទុយពីការរំពឹងទុកដែលថា វានឹងកើនឡើង ២,៨ ភាគរយ ដោយសារតែភាពកម្សោយនៃតម្រូវការប្រើប្រាស់ក្នុងស្រុក។

ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Pinpoint Asset Management លោក Zhiwei Zhang បានលើកឡើងប្រាប់រ៉យទ័រថា ទិន្នន័យចុងក្រោយនេះឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ដែលមានតម្រូវការក្នុងស្រុកខ្សោយ ប៉ុន្តែសមត្ថភាពផលិតរឹងមាំ ដែលធ្វើឱ្យប្រទេសនេះត្រូវពឹងផ្អែកលើការនាំចេញ ដើម្បីកំណើនសេដ្ឋកិច្ច។
លោកបន្តថា ការបន្តពឹងផ្អែកលើការនាំចេញជាធំ គឺជាហានិភ័យដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិននៅក្នុងឆមាសទី២នៃឆ្នាំនេះ ចំពេលដែលសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកក៏កំពុងចុះខ្សោយ ហើយជម្លោះពាណិជ្ជកម្មកាន់តែអាក្រក់ទៅៗ៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


